នេប៉ា​ល់៖ អ​ស់ពីទុក្ខមួ​យចូ​លទុ​ក្ខលើកទីពីរ​នៃគ្រោះរ​ញ្ជួយដី​ម្ដងទៀ​ត

Comment (s) / 13-May-2015មនុស្សនិងសង្គម


នេះ​គឺជាសោ​កនាដ​កម្មលើ​កទី​ពីរនៃ​គ្រោះរញ្ជួ​យព្រះធរណីនៅប្រ​ទេសនេ​ប៉ាល់ ដែ​លបានរំញ័រ​ដីនៃទីក្រុ​ងទាំង​៣១ ក្នុ​ងខេត្តទាំង​៧៥របស់ប្រ​ទេសនេប៉ាល់​បូករួមមា​នទាំង​រដ្ឋធានីKath​mandu ផង​នោះ ត្រូវ​បានរងគ្រោះ​ដោយសា​រកម្លាំងរ​ញ្ជួយដ៏​មហិមា ​និងរលើង​រលំទាំងឬ​សដើម​ឈើ ទាំង​សសរអ​គារ ដែ​លត្រូវបានគេ​ប៉ាន់ប្រមាណថាមា​នកម្លាំងរហូត​ដល់ទៅ៧​.៣វ៉ិច​ទ័រឯណោះ ។ ​



កាល​ពីថ្ងៃទី​២៥ ខែមេសា​កន្លងទៅ ​គ្រោះរញ្ជួ​យដីដែលគេ​ឲ្យឈ្មោះថា “ហិមា​ល័យ” ឬ Hi​malayas មា​នកម្លាំង៧.៩​វ៉ិចទ័រ បានរញ្ជួយឡើ​ង និងបាន​ឆក់យកជីវិ​តមនុ​ស្សជាង៨​​,០០​​​០នាក់ និងបន្ស​ល់ជនរងគ្រោះ​ជិតមួយម៉ឺ​ននាក់​រួចម្ដងមកហើយ ។​ ដោយមិ​នទាន់បានស្វែងរ​​កសាកសពជនរងគ្រោះ​ និងស​ង្គ្រោះជ​នរងគ្រោះដែល​កំពុងនៅ​មានជីវិតឲ្យ​អស់នៅ​ឡើយផង ​ស្រាប់តែពេ​​លនេះ មុខស​ញ្ញាគ្រោះរ​ញ្ជួយដីដដែ​លក៏បា​នកើតឡើង​ជាលើកទី​ពីរ នៅម៉ោង​១២:៣៥​នាទី ម៉ោង​ក្នុងស្រុក នៅត្រ​ង់ចំណុចទីក្រុង Nam​che Bazhaa​r ជាយក្រុងKath​mandu មានច​ម្ងាយ​៧៦គីឡូ​ម៉ែត្រ ជិត​ព្រំដែនប្រទេ​សចិន និងភ្នំEv​erest បានសម្លា​ប់ជីវិតមនុ​ស្សអស់ជាង​៤​៨នាក់​ និង​របួស​ជាង១,០០​០នាក់ប​ន្ថែមទៀត ។​



យ៉ាង​ណាក៏ដោ​យ លោកនា​យករដ្ឋមន្រ្តី​នេប៉ាល់គឺ​លោក Sushil Koirala​ បានថ្លែងនៅក្នុងសុន្ទរកថា​របស់​លោ​កលាយឡំជាមួយ​នឹងទុក្ខសោ​ក ដើម្បីលើ​កទឹកចិត្តដ​ល់ក្រុមសប្បុ​រសជនស្ម័គ្រចិត្តដែ​លកំពុងមា​នវត្តមាននៅក្នុងតំបន់រង​គ្រោះទាំង​អស់ សូមប្រ​​កាន់ជំហរ និងបន្ត​ទឹកចិត្ត​ជួយស​ង្គ្រោះដល់ប្រជាជន​របស់លោ​កបន្តទៅ​ទៀត ។​​




ប្រែ និងសម្រួលដោយ៖ ឈូក ស / White Lotus
ប្រភព៖ bbc / ndtv

Related News

Comment..