អារ៉ាប់​វាយប្រហារ​តាម​អាកាស​ក្នុង​ប្រទេស​យែម៉ែន មុន​ពេល​បទ​ឈប់​បាញ់​អនុវត្ត

Comment (s) / 13-May-2015មនុស្សនិងសង្គម


យ៉ាងតិច​ណាស់​មនុស្ស​ប្រមាណ២០នាក់​ត្រូវ​បាន​គេរាយ​ការណ៍​ថា​បាន​ស្លាប់​ក្នុង​ហេតុការណ៍ វាយ​ប្រហារ​លើប​ន្ទាយ​ទ័ពក្នុង​ប្រទេស​យែម៉េន​នៅ​ទីក្រុងធំ​របស់​យែម៉ែន។ ជាកា​វាយ​ប្រហារ​តាម​អាកាស​ដោយ​ទ័ពអារ៉ាប៊ី​សោ​អ៊ូឌីត មុន​ពេល​ដែល​បទ​ឈប់​បាញ់​ត្រូវ​បាន​អនុវត្ត។ 



យោង​តាម​ប្រជាជន​ស៊ីវិល​ក្នុងតំបន់​បាន​និយាយ​ថាគ្រាប់​បែក​ជាច្រើន​គ្រាប់​បាន​ស្រោច​លើ​តំបន់​នោះ ហើយ​ធ្វើ​ឲ្យមាន​ការខូច​ខាត​យ៉ាង​ដំណំ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ។ ទីភ្នាក់​ងារព័ត៌មាន​ផ្លូវ​ការ​របស់​យ៉ែមែន Saba ដែល​ពេល​នេះត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​និកាយស៊ីអ៊ីត Houthi បាន​ប៉ាន់​ស្មាន​ថាយ៉ាង​តិចណាស់​មាន​មនុស្សប្រមាណ​២០​នាក់ បាន​ស្លាប់ និង​មនុស្ស​ប្រមាណ​១៥០នាក់​ត្រូវ​បាន​រាយការណ៍​ថា​បាន​រង​របួស​ក្នុង​ហេតុការ​នោះ។ ទូរទស្សន៍ Arabiya Television ដែល​គ្រប់គ្រង​ដោយ​អារ៉ាប់បាន​រាយការណ៍​ថា ការ​វាយ​ប្រហារ​ក្នុង​ថ្ងៃអង្គារ​នេះ គឺ​បាន​ធ្វើឡើង​លើគោល​ដៅ​កន្លែង​ផ្ទុក​អាវុធ និង​តំបន់​កងទ័ព ក្នុង​តំបន់ Sana។ 


ប្រទេស​អារ៉ាប៊ី​សាអ៊ូឌី គឺ​ជាប្រទេស​មួយ ដែល​ដឹកនាំ​សម្ព័ន្ធ​មិត្តនៃ​ក្រុម​អ្នក​សាសនា​មូស្លីមនិកាយ​ស៊ុននី បាន​ប្រើរយៈ​ពេល​ប្រមាណ​៦សប្តាហ៍ ដើម្បី​វាយ​ប្រហារ​តាមអាកាស​ប្រឆាំង​នឹង​ពួក Houthis ដែល​ជាអ្នក​កាន់​សាសនា​មូស្ល៊ិម​និកាយ​ស៊ីអ៊ីត។ 


ក្រោយ​ពីការ​ដាក់​សម្ពាធ​ពីសហរដ្ឋ​អាមេរិក ប្រទេស​នេះ​បានយល់​ព្រម​ក្នុង​រយៈពេល៥ថ្ងៃ ដើម្បី​បញ្ឈប់​ការ​បាញ់ប្រហារ​ដែល​កំពុង​កើត​មាន​ឡើង។ ការដាក់​កំហិត​នេះ ចាប់ផ្តើម​នៅ​ម៉ោង​១១​យប់ ថ្ងៃអង្គារ​នេះ ជា​មួយ​គ្នា​នឹង​ការបញ្ឈប់​ការ​បាញ់​ដែល​នឹងត្រូវ​ធ្វើ​ឡើង​ដោយ​ក្រុម Houthis ផង​ដែរ៕​



ប្រែសម្រួលដោយៈ ចាន់ណា
ប្រភពៈ bloomberg

Related News

Comment..