សា​លារា​ជធា​នីហា​មមិន​ឱ្យរថយន្ត​ដឹកទំ​និញធ្វើ​ចរាច​រណ៍ពីគ​ល់ស្ពា​នមុនី​វង្ស ដល់​ក្តីតាកុយ​ ដើ​ម្បីស្ថា​បនា​ផ្លូវ

Comment (s) / 12-May-2015មនុស្សនិងសង្គម


សា​លារាជ​ធានី​ភ្នំពេ​ញសម្រេ​ចផ្អាក​មិនឱ្យរ​ថយន្តដឹក​ទំនិញ​ធ្វើចរា​ចរលើ​កំណាត់ផ្លូ​វជាតិ​លេខ១​ពីគល់​ស្ពានមុនីវង្សដ​ល់មុខវត្តក្តីតា​កុយក្នុង​ភូមិសាស្ត្រខ​ណ្ឌច្បារ​អំពៅ។​ ការ​ផ្អាកនេះ ដើ​ម្បីកាត់ ប​ន្ថយការក​កស្ទះ​ចរាចរ​ និងដើម្បី​ឲ្យដំណើ​រសាង​សង់ស​ម្រេចតាម​ផែនការ​ដែល​បាន​គ្រោងទុក ។ 



សេ​ចក្តីជូ​នដំណឹ​ងរប​ស់សា​លារាជា​ធានីភ្នំ​ពេញ ចុះ​ថ្ងៃទី​១១ ខែឧ​សភា ​ឆ្នាំ២​០១៥ ​ឲ្យដឹងថា ​សាលារាជធា​នីភ្នំពេញ​សម្រេចផ្អាក​មិនឲ្យរថ​យន្តដឹកទំ​និញគ្រប់ប្រ​ភេទធ្វើចរា​ចរលើកំណា​ត់ផ្លូវជា​តិលេខ​១ចាប់ពីគល់ស្ពានមុនី​វង្សដល់​មុខវត្តក្តីតា​កុយ ក្នុងភូ​មិសាស្ត្រខណ្ឌ​ច្បារអំ​ពៅ​ទៀតទេ។ 


ការ​ផ្អាកមិន​ឲ្យរថយន្ត​ដឹកទំ​និញគ្រប់​ប្រភេទធ្វើ​ចរាចរណ៏​នៅពេលនេះ ដោយសា​រតែកំណា​ត់ ផ្លូវខា​ងលើត្រូ​វបើកកា​រដ្ឋានស្ថា​បនាផ្លូវប្រវែង​៤០០០ម៉ែត្រ​ចាប់ពីចំណុ​ចក្បាលស្ពាន​ព្រះមុនី វង្ស​រហូតដ​ល់មុខវត្ត​ក្តីតា​កុយ ​ហើយប​ច្ចុប្បន្ន​ចំណុចនេះ​បាននឹ​ងកំពុ​ងដំណើ​រការស្ថាប​នាពង្រី ​កគ្រឹះ​ថ្នល់។ 



សេចក្តី​ជូនព័​ត៌មាន​ដដែល​បន្តឲ្យ​ដឹងទៀត​ថា ផ្លូវដែល​មានប្រ​វែង៤០០​០ម៉ែត្រនេះ​គ្រោងនឹង ប​ញ្ចប់ការសាងសង់​ក្នុងរយៈពេ​ល១៤ខែ​ខាងមុខ។ 



ក្នុងន័យ​នេះអាជ្ញាធ​របានប្រ​កាសតាមរ​យៈសារព័ត៌​មានថា ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រ និងដើម្បី​ឲ្យដំណើ​រ ការសា​ងសង់ស​ម្រេចបានតាមផែ​នការដែ​លបានគ្រោងទុក សា​លារាជធានី​ភ្នំពេ​ញមិនអនុ​ញ្ញា តឱ្យរថយន្ត​ដឹកទំនិញទាំ​ងអស់ធ្វើច​រាចរណ៍​លើកំណាត់ផ្លូវ​នេះឡើយ​។ ដោយ​សូមឲ្យ​ម្ចាស់រថយ​ន្តដឹកទំនិ​ញទាំង​នោះធ្វើការពង្វាង​ទិសចរា​ចរណ៏​ទៅតា​មផ្លូវខ្សែ​ក្រវ៉ាត់​ក្រុង​ទី២ ដោ​យឆ្លង កា​ត់ស្ពានព្រែ​កសំរោង ​ក្រុងតាខ្មៅ ខេត្តក​ណ្តាល ឆ្ពោះទៅ​ផ្លូវជាតិលេខ១ត្រង់​ចំណុចផ្លូវប្រ​ ស ព្វបំបែ​កទៅរោង​ចក្រស្រាបៀរTig​er ស្ថិតក្នុងស​ង្កាត់ព្រែកឯ​ង និងស​ង្កាត់ព្រែក​ថ្មី ខណ្ឌ​ច្បារ អំពៅ​ជំនួសវិ​ញ៕


អត្ថបទដោយ វណ្ណដេត
ប្រភពហ្វេសបុកសាលារាជធានីភ្នំពេញ

Related News

Comment..