ចិនព្រមានកូរ៉េខាងជើង៖ «បើអ្នកហ៊ានវាយប្រហារអាមេរិកមុនយើងនឹងមិនការពារអ្នកឯងទេ»

Comment (s) / 12-Aug-2017មនុស្សនិងសង្គម


ចិន៖​ រដ្ឋា​ភិបាល​ចិន​បាន​ព្រមាន​ទៅ​ដល់​កូរ៉េ​ខាងជើង​កាល​ពីម្សិលម៉ិញ​ថា ​ប្រសិន​ណា​បើ​កូរ៉េ​ខាង​ជើង​ហ៊ាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នោះ​ ប្រទេស​ចិន​មួយនេះ​នឹង​មិន​ការ​ពារ​អ្នក​ខូច​ទេ​។​


ការ​លើក​ឡើង​របស់​ចិន​បែប​នេះ​ដោយ​ឃើញ​ស្ថាន​ការណ៍​ចាប់ផ្តើមតានតឹងរយះពេលមួយសប្តាហ៍ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង សង្គ្រាមពាក្យសម្តីរវាងប្រទេសទាំងពីរនៅតែបន្តទៅរកភាពតានតឹងពីមួយថ្ងៃទៅមួយថ្ងៃដែលស្តាប់ទៅ ហាក់ដូចជាភ័យខ្លាចបន្តិច។ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ​បាន​​ឆ្លើយ​តប​ទៅ​នឹង​ការ​សាកល្បង​គ្រាប់​មីស៊ីលផ្លោង​ដែល​កំពុង​បន្ត​កាល​ពីថ្ងៃអង្គារ៍​កន្លង​ទៅ​ថា​ជា​ការ​គំរាម​កំហែង​ ហើយ​លោក​បាន​បញ្ជាក់ថា៖ ​«ភ្លើង​និង​កំហឹង​ដែល​ពិភព​លោកមិន​ដែល​ឃើញ​ពី​មុន​មក​»។​


សូម​បញ្ជាក់ថា​ កាល​ពី​ខែ​កក្កដាក​ន្លងទៅ​ កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាក​ល្បង​មីស៊ីល​ផ្លោង​ឆ្លង​ទ្វីប​ពីរ ​ដែល​មាន​ឈ្មោះថា​ (ICBM) ​ ដែល​​វាមាន​សមត្ថភាព​ដែល​អាច​ដឹកនាំ​អាវុធ​នុយ​ក្លេ​អ៊ែរ​ទៅ​ដល់​ទឹក​ដី​គោក​សហរដ្ឋអាមេរិក​។ ​នេះ​បើ​យោង​ទៅ​លើ​របាយ​ការណ៍​ថ្មី​មួយ​ដោយ​ទី​ភ្នាក់​ងារ​ស៊ើបការ​ របស់អាមេរិក​និង​ជប៉ុន​ក៏​យល់​ស្រប​ទៅ​លើ​ហេតុ​ផល​នេះដែរ​៕​



អត្ថបទដោយ៖ កញ្ញា

Related News

Comment..