ធ្វើយ៉ាងណាទើបកុំឱ្យគេងាយ Hack ចូលគណនីហ្វេសប៊ុករបស់យើងបាន?

Comment (s) / 19-Jul-2017បច្ចេកវិទ្យា​​


ត្រឹមតែពូកែលេង ហ្វេសប៊ុក ដោយថតវីដេអូ ឬថតរូប ឬសរសេរខ្លឹមសារខ្លីៗអ្វីមួយបង្ហោះជាសាធារណៈឱ្យអ្នកនេះឃើញអ្នកនោះឃើញ គេមិនទាន់ហៅថាពូកែទេ ។ បើចេះទាំងប្រើប្រាស់ហ្វេសប៊ុកឱ្យមានសុវត្ថិភាពបំផុត គឺទើបជារឿងសំខាន់ ។


សព្វថ្ងៃ ប្រព័ន្ធបណ្ដាញសង្គម ហ្វេសប៊ុក បាន និងកំពុងក្លាយជាប្រព័ន្ធទំនាក់ទំនងសង្គមដ៏ជឿនលឿន និងមានសក្ដានុពលមួយ ដែលនាំមកនូវភាពងាយស្រួលក្នុងការទាក់ទងគ្នា និងផ្ដល់ជាវេទិកាធំទូលំទូលាយសម្រាប់បុគ្គលដែលចង់ក្លាយជាមនុស្សលេចធ្លោក្នុងសង្គម ។ មិនថាទោះបីជាភាពលេចធ្លោទាំងនោះក្នុងទម្រង់វិជ្ជមាន (ល្អ) ដើម្បីប្រយោជន៍សង្គមពិតប្រាកដ មិនក្នុងទម្រង់ធ្វើប្រជាភិថុតិ ឬជាក្នុងទម្រង់ អវិជ្ជមាន (អាក្រក់) បោកប្រាសក្រសែភ្នែករបស់មហាជនដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន, អ្នកក៏គួតែចេះពីវិធីថែរក្សាគណនីរបស់អ្នកឱ្យមានសុវត្ថិភាព ព្រោះថា៖ ទោះបីជាអ្នកល្បីខាងល្អ ឬអាក្រក់ក៏ដោយ បើសិនជាមានគេប៉ងចង់ធ្វើបាបហើយ, នោះក្រុម Hacker ដែលយើងស្គាល់ថាជាអ្នកជំនាញ (តាមកម្រិត) ខាងវិទ្យាសាស្រ្តពត៌មាន និងកុំព្យូទ័រ គេនឹងចូលទៅលួចបើកគណនីហ្វេសប៊ុករបស់អ្នក រួចហើយកេនឹងកែកុនពត៌មាននៅខាងក្នុង និងបង្ហោះសារកខ្វក់ស្មោកគ្រោកជាច្រើនដើម្បីធ្វើឱ្យអ្នកបាក់មុខមិនខាន ។


សម្រាប់គេអ្នកជំនាញគេអាចនឹងមានវិធីច្រើនយ៉ាង ប៉ុន្តែសម្រាប់យើងអ្នកប្រើប្រាស់ល្មមៗ ក៏ គួរតែចេះពីវិធីដ៏មានប្រសិទ្ធភាពមួយនេះ គឺ (Regular Password Altering) ឧស្សាហ៍ផ្លាស់ប្ដូរលេខកូដសម្ងាត់បើកចូលគណនីរបស់អ្នក ។ កុំគិតថាវិធីនេះសាមញ្ញ ព្រោះបើអ្នកឆ្លាត! ទោះបីជាឪ Hacker ក៏ពិបាកនឹងទប់ទល់ជាមួយអ្នកដែរ ។ ខ្ញុំជូនឧទាហរណ៍មួយ៖

នេះជា (លេខកូដសម្ងាត់) ឬPassword នៃគណនីហ្វេសប៊ុករបស់អ្នក៖  lindaprum ។ បើអ្នកសរសេរសាមញ្ញៗដូច ឬស្រដៀងតាមឈ្មោះគណនីហ្វេសប៊ុករបស់អ្នក៖ (Prum Linda) នោះវាងាយដូចបកចេកអិញ្ចឹងសម្រាប់ក្រុម Hacker អាចក់អាចែម ដែលទើប តែ​រៀនចេះ Hack ក៏អាចលួច Hack ចូលបាន ។ ប៉ុន្តែអ្នកគួរតែផ្លាស់ប្ដូរវាទៅជាយ៉ាងនេះវិញ, ឧទាហរណ៍ថា៖ គណនីហ្វេសប៊ុករបស់អ្នកឈ្មោះ Oudom Prathna បើអាចបានគួរកុំយកឈ្មោះរបស់ខ្លួនទៅដាក់ជា Password Login ក៏រឹតតែប្រសើរ ប៉ុន្តែអ្នកគួរតែដាក់ Password Login ឱ្យស្មុគស្មាញ ប៉ុន្តែងាយស្រួលចាំបានសម្រាប់ខ្លួនអ្នកផ្ទាល់ ។ ឧទាហរណ៍ថានេះជា Password Account Facebook របស់អ្នក៖ HeRO!Z@ra2KoN$MaK អិញ្ចឹងវានឹងពិបាកបន្តិចហើយសម្រាប់ក្រុមលោកបង Hacker ៕


ប្រសិន បើអ្នកមានចំណេះដឹងខ្លីៗអ្វីមួយល្អៗ ប្លែកៗកម្រមាន និងមានប្រយោជន៍សម្រាប់សង្គម, ដោយពុំលួចចម្លងកម្មសិទ្ធិបញ្ញាពីគេ, ចង់ចែករំលែកជាសាធារណៈ អ្នកអាចផ្ញើរសំណេររបស់អ្នកមកកាន់សារអេឡិចត្រូនិករបស់យើងខ្ញុំតាមរយៈ hengyong.peacewalker@gmail.com យើងខ្ញុំនឹងពិនិត្យ និងរៀបចំបង្ហោះជូន ៕



ដោយ៖ ឈូកស
Cool FM 100.7

Related News

Comment..