ហ្វេសប៊ុកនៅតែជាប់ជាប្រព័ន្ធបណ្ដាញសង្គមដែលមានប្រជាប្រិយភាពខ្លាំងជាងគេក្នុងលោក

Comment (s) / 05-Jul-2017បច្ចេកវិទ្យា​​


Facebook​ (​ហ្វេសប៊ុក​) ​​គឺជាប្រព័ន្ធ​បណ្ដាញ​សង្គម​ដ៏ល្បី​ ​​និង​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំងជាង​គេមួយ​នៅក្នុង​ពិភពលោក​នាយុគ​សម័យ​បច្ចេក​វិទ្យា​ ​​និងពត៌មាន​វិទ្យានេះ​ ។ ​មាន​ចំនួន​អ្នក​ប្រើប្រាស់​សកម្ម​ប្រចាំ​ខែចំនួន​ជាង​១.៨ពាន់លាន​នាក់​នៅជុំវិញ​ពិភពលោក​​, ​មាន​ការ​និយាយ​លេង​មួយ​ថា​៖ ​បើ​ប្រៀប​ធៀប​ចំនួន​អ្នក​ប្រើប្រាស់​សកម្ម​នេះ​ទៅ​នឹង​ចំនួន​ប្រជាជន​នៃ​ប្រទេស​មួយ​ ​នោះ​ប្រទេស​ Facebook​​ ​គឺមាន​ចំនួន​ប្រជាជន​ច្រើន​ជាង​ប្រទេស​ចិន​ទៅទៀត​​ ​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ ​Facebook​ ​នៅមិន​ទាន់​អាច​ក្ដោប​ក្រសោប​ទីផ្សារ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ពិភព​លោក​នៅ​ឡើយទេ​ ​ព្រោះ​ថាក៏​​នៅ​មាន​ប្រព័ន្ធ​បណ្ដាញ​សង្គម​ល្បីៗ​ជា​ច្រើន​ទៀត​ផង​ដែរ​មាន​យ៉ាង​ដូចជា​៖ ​LinkedIn​, T​witter, ​Instagram​, ​QZone​, ​V ​Kontakte​, ​Odnoklassnik​i​,  ​Reddit​ ។​ល​។


ខាងក្រោម​នេះ​ ​គឺជាការសិក្សា​មួយ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មករបស់អ្នកយុទ្ធសាស្រ្តប្រព័ន្ធបណ្ដាញសង្គម, លោក Vincenzo Cosenza, ក្នុងចំណោមប្រទេសចំនួន១៤៩ក្នុងពិភពលោកដែលមានប្រព័ន្ធបណ្ដាញសង្គមប្រើប្រាស់, ក្នុងនោះមានប្រទេសចំនួន១១៩ហើយដែលប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គម Facebook, ហើយខាងក្រោមនេះគឺជាតារាងនៃការសិក្សាពីប្រព័ន្ធបណ្ដាញសង្គមនៅជុំវិញពិភព​លោក​របស់​លោក​ ៕​




ដោយ៖ ឈូកស
ប្រភព៖ wef

Related News

Comment..