វិធីធ្វើឱ្យបាត់ជម្ងឺផ្ដាសាយ/ហៀរសំបោរ យ៉ាងងាយស្រួល

Comment (s) / 25-Jun-2017កីឡា​និងសុខភាព




រដូវ​នេះ​គឺជារដូវវស្សា​ ដែល​អ្នក​ចាំបាច់​ត្រូវ​តែ​រក្សា​សុខភាព​របស់ខ្លួន​ និងសមាជិក​ក្នុង​ក្រុម​គ្រួសារ​ឱ្យបានល្អ​ និង​ជា​ប្រចាំ ​និង​ជាពិសេស​គប្បី​មានវិធី​បង្ការ​ការពារ​នូវ​ជម្ងឺ​គ្រុន​ផ្ដា​សាយ​ដែល​ជា​ជម្ងឺ​តូច​តាច​មែន​ ប៉ុន្តែ​បើ​វា​កើត​ឡើង​ម្ដងៗ​គឺ​មិន​ងាយ​បាត់​ឡើយ ​ហើយ​ត្រូវ​ការ​ពេលវេលា​ច្រើន​ថ្ងៃដើម្បី​ព្យា​បាល​វា​ឱ្យ​ជា​សះ​ស្បើយ​ទៀត​ផង ។​


ដូច្នេះ​ប្រសិន​បើអ្នក​ ឬស​មាជិក​ណា​មួយ​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​មាន​បញ្ហា​ផ្ដា​សាយ​ ក្អកស្លេះ​ និង​ហៀរ​សំបោរ​ជាដើម​ ការ​ពិសារ​ថ្នាំ​ណា​មួយ​ដែល​អ្នក​ចំណាំ​ថា​មាន​គុណភាព​ល្អ​តែ​មួយ​មុខ​នោះ​ ប្រហែល​ជាមិន​ងាយ​បាត់​ឡើយ​ ដូច្នេះ​អ្នក​អាច​សាកល្បងផ្សំ​ជាមួយ​វិធី​បែប​ធម្មជាតិ​នេះ​មួយ​ទៀត​គឺ ​ទឹក​ក្រូច​ឆ្មា​ទឹក​ឃ្មុំ ​។ ​ដោយ​អ្នក​គ្រាន់​តែ​ចិត​ផ្លែ​ក្រូចឆ្មា​ ២-៣ផ្លែ​ (ច្របាច់យកទឹក),​ + ​អំបិល ​បន្តិច​, ស្ករ​សបន្តិច​ ឬ​មិន​ដាក់​ក៏​បាន,​ + ​ទឹក​ឃ្មុំ​សុទ្ធ​ ២-​៣​កូន​ស្លាប​ព្រាកាហ្វេ,​ ចាក់​ចូល​ក្នុង​កែវ​តែ​មួយ​ លាយ​ជា​មួយ​ទឹក​ក្ដៅ​ឧណ្ណៗ​បន្តិច​ រួច​ពិសារ​រាល់​ពេល​ព្រឹក​ និង​ល្ងាច​មុន​ពេល​ចូល​គេង​ ។​ ពិសារ​ចន្លោះ​ត្រឹមតែ​២-៤ថ្ងៃ ​នោះអាការៈ​ផ្ដាសាយ​ ក្អកស្លេះ​ ហៀរ​សំបោរ​នឹងបាត់ជា​ស្ថានពរ​ ។ ​សាក លមើល​ ! ប៉ុន្តែ​ប្រយ័ត្នណា៖​ សូម​កុំ​បណ្ដោយ​ខ្លួនឱ្យត្រូវទឹកភ្លៀង​ និងពិសារទឹកកកឱ្យសោះក្នុង​អំឡុងពេលឈឺ ៕​



ដោយ៖ ឈូកស
Cool FM 100.7

Related News

Comment..