វិធីធ្វើឱ្យសម្លៀកបំពាក់មាន​ក្លិន​ក្រអូប​ដោយ​មិន​ចាំ​បាច់​បាញ់​ទឹក​អប់​

Comment (s) / 15-Jun-2017កម្សាន្តប្លែកៗ


មាន​មិត្ត​ៗមួយ​ចំនួន​ប្រហែល​ជា​តែង​តែ​គិត​ថា ​ដើម្បី​ឱ្យ​ក្លិន​ខ្លួន​របស់​គាត់​ក្រអូប​ គឺ​គាត់​ជ្រើស​រើស​យក​វិធី​បាញ់​ទឹក​អប់​ទៅ​លើ​សម្លៀក​បំពាក់​របស់​គាត់​ ឬ​ប្រើ​ទឹក​ក្រអូប​ដើម្បី​ត្រាំ​សម្លៀក​បំពាក់​ឱ្យ​ក្រអូប​ជា​ដើម​ ដែល​វិធី​ទាំង​នេះ​ល្អ​ម៉្យាង​ដែរ ​ប៉ុន្តែ​វា​តម្រូវ​ឱ្យ​មិត្តៗ​ទាំងអស់​គ្នា​ត្រូវ​ចំណាយ​ប្រាក់​បន្ថែ​ម​មួយ​តង់​ទៀត​ដើម្បី​ទៅ​ទិញ​​ទឹក​អប់​ ឬ​ទឹក​ក្រអូប​មក​បន្ថែម​ក្លិន​លើ​សម្លៀក​បំពាក់​របស់​លោក​អ្នក​ ។ 


ជា​ធម្មតា ​យើង​ដឹង​ស្រាប់​ហើយ​ថា​ ទឹក​អប់​មួយ​ដប​ៗ បើ​ម៉ាក​ណា​ដែលតម្លៃទាបៗគឺថ្លៃចាប់ពី៥-២០ដុល្លារ បើម៉ាកណាថ្លៃៗវិញគឺចាប់ពី២៥-២០០ដុល្លារ ផងក៏មាន រីឯទឹកក្រអូបត្រាំសម្លៀកបំពាក់វិញ មួយដបៗក៏មិនជាថោកប៉ុន្មានដែរ ហើយប្រើមិនបានយូរប៉ុន្មានផងក៏ឆាប់អស់ត្រូវទិញថ្មីថែមទៀត ។ លើសពីនេះទៅទៀត ការជ្រើសរើសយកវិធីតម្កល់ក្លិនក្រអូបលើសម្លៀកបំពាក់ដោយប្រើទឹកអប់ ឬទឹកក្រអូប វាក៏នឹងអាចបណ្ដាលឱ្យប៉ះពាល់ដល់បរិស្ថាន និងដល់សុខភាពរបស់យើងផងដែរ ។ ដូច្នេះ ថ្ងៃនេះទំព័រ Cool FM 100.7 សូមណែនាំវិធីងាយស្រួល មិនចំណាយប្រាក់ច្រើន និងជួយសន្សំសំចៃជូនមិត្តៗទាំងអស់គ្នា។ 


បើលោកអ្នកចង់បានក្លិនសម្លៀកបំពាក់ក្រអូបជាប់ចន្លោះពីម៉ោង៨ព្រឹក រហូតដល់ល្ងាច សូមសាកល្បងវិធីនេះចុះ គឺគ្រាន់តែទៅទិញសាប៊ូដុំដុសខ្លួនដោយជ្រើសរើសយកក្លិនណាមួយដែលលោកអ្នកពេញចិត្ត ប្រហែលជា៥-៨ដុំ រួចហែកសម្បក ឬបើកប្រអប់ចេញ ហើយយកទៅដាក់ក្រោម ឬលើខោអាវទាំងឡាយណាដែលអ្នកត្រូវស្លៀកពាក់សម្រាប់ថ្ងៃស្អែក ឬថ្ងៃបន្ទាប់ៗ ។ បញ្ជាក់៖ បើសិនជាអ្នកបត់សម្លៀកបំពាក់រួចសៀតសាប៊ូដុំៗទាំងនោះចូលទៅតាមខោអាវទាំងនោះជារៀងរាល់ពេលល្ងាច នោះព្រឹកស្អែកឡើង ពេលមិត្តទាំងអស់គ្នាលាសម្លៀកបំពាក់ទាំងនោះពាក់ទៅលើខ្លួនគឺជាប់ក្រអូបក្លិនក្រអូបបែបធម្មជាតិជាងលក្លិនទឹកអប់ទៅទៀត ។ អនុវត្តវិធីនេះសាកលមើល ដើម្បីការសន្សំសំចៃ ៕





ដោយ៖ ឈូកស
Cool FM 100.7

Related News

Comment..