ក្រុម​តារា​ចម្រៀង​K-POP ​ដែល​ល្បី​ខ្លាំង​នៅ​ប្រទេស​​ជប៉ុន​

Comment (s) / 12-Jun-2017កម្សាន្តប្លែកៗ


សិល្បះ៖​ ក្រុម​តារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង​ភាគ​ច្រើន​នៃ​ពួក​គេ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ខាង​ក្រោម​នេះ​ជា​ក្រុម​ចំនួន៤​ ដែល​ល្បី​បំផុត​នៅ​ប្រទេស​ជប៉ុន​៖

១. ក្រុម​ BIGBANG៖ ​ក្រុម​នេះ​ពេញ​និយម​ខ្លាំង​ណាស់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ដែល​ភាគ​ច្រើន​អ្នក​គាំទ្រ​គឺជា​យុវវ័យ​សមាជិក​របស់​គេ​ទាំង​អស់​មាន​៥​នាក់​ ។



២. ក្រុម​ SHINee៖​ ក្រុម ​SHINee ​ជា​ក្រុម​មួយ​ដែល​ល្បីល្បាញ​ខ្លាំង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ហើយ​ពួក​គេ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​នៅ​ប្រទេស​ជ​ប៉ុន​។




៣. ក្រុម ​TWICE​៖ ក្រុម​នេះ​ត្បិត​ថា​មិន​ទាន់​បាន​ទៅ​ផ្សព្វ​ផ្សាយ​​បទ​ច​ម្រៀង​ របស់​ពួក​គេ​នៅ​ប្រទេស​ជប៉ុន​ក្តី​តែ​ពួក​គេ​ត្រូវ​បាន​អ្នក​គាំទ្រ​ប្រទេស​ជប៉ុន​ស្គាល់​រួច​ទៅ​ហើយ។​ ម្យ៉ាង​វិញ​ទៀត​ដោយ​ហេតុថា​ក្រុម​នេះ​ សមាជិក​ជា​ជន​ជាតិ​ជប៉ុន​ស្រាប់ ​ដូច​នេះ​ហើយ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជាជនជាតិ​ជប៉ុន​ស្គាល់​ពួក​គេ​​ស្រាប់​។




៤. ក្រុម​ BTS​៖ ក្រុម​នេះ​ទើប​តែ​ត្រូវ​បាន​ស្វាមគមន៍​ចូល​ទៅ​ក្នុង​ឩស្សាហកម្ម​ផ្នែក​សិល្បះ​នៅ​ប្រទេស​ជប៉ុន​នា​ពេល​ថ្មី​ៗនេះ​។ក្រុម​នេះ​ត្រូវ​បាន​គេ​ចា​ត់​ទុក​ថា​ជា​ក្រុម​អន្តរជាតិ​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​។

 


សម្រួលអត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://www.koreaboo.com

Related News

Comment..