គ្រឿងផ្សំបែបធម្មជាតិជួយឱ្យសក់មាំនិងទន់រលោង

Comment (s) / 14-May-2017កីឡា​និងសុខភាព


ស្ត្រី​ស្ទើរ​តែមួយ​រយភាគ​រយទៅហើយ​នាពេលបច្ចុប្បន្ននេះ​ ដែល​ទទួល​យក​សេវាកម្ម​ប្តូរ​ពណ៌សក់​ តែកុំភ្លេចថា​ ខណះដែលអ្នកចង់ស្អាត ​ថ្នាំពណ៌សក់ដែលអ្នក​លាប​លើសក់របស់អ្នក​ នឹង​បំផ្លាញ​សរសៃសក់​។ ​ខាងក្រោម​ជារូបមន្តសាមញ្ញបំផុត​ ដែលធ្វើឱ្យសក់​របស់អ្នកស្អាត​បែបធម្មជាតិ៖​


ប្រទាល​កន្ទុយក្រពើ​៖​មិនត្រឹមតែ​ជាឱសថជួយ​ព្យាបាលជម្ងឺ​ប៉ុណ្ណោះទេ​ តែប្រទាលនេះទៀតសោត​ ក៏វាជួយ​ទៅដល់​សរសៃសក់​របស់អ្នកដែរ។​វិធីប្រើ៖ ​គ្រាន់​តែយក​ប្រទាល​ដែលអ្នកលាងស្អាត​បន្ទាប់មក ​សូម​ឈ្លី​លើបរិវេណ​សរសៃសក់​អ្នកទុករយះពេល​ ១៥នាទី ​នោះសក់​របស់​អ្នក​នឹង​ប្រែ​ជាទន់និង​ភ្លឺ​ជៀស​ផុត​ពី​ការ​បែក​ចុង​មិនខាន។​

ស៊ុត៖ ​ស៊ុត​ក៏មានទទួលនាទីចំបងដែរ ​នូវ​ក្នុងការ​ជួយឱ្យ​ស្អែកក្បាល​និងសរសៃសក់​អ្នកស្អាត។​ វិធីធ្វើ៖​ អប់សក់​របស់អ្នក​ជាមួយស៊ុត​ ពីរទៅបីគ្រាប់​ទៅ​តាម​ទំហំ​​នៃ​សរសៃសក់របស់អ្នក​ រួ​ចទុករយះ​ពេល១៥នាទី ​បន្ទាប់​មកលាងជម្រះ​សក់​ជាមួយសាប៊ូ ​ជៀសវាងការឆ្អាប​ដែលមកពីក្លិនស៊ុត​ អីចឹងយើង​ត្រូវ​តែ​សម្អាត​ជាមួយសាប៊ូកក់សក់។​


ស្រាបៀរ​៖ស្រាបៀរនេះ​ ក៏មាន​ប្រយោជន៍​ច្រើនដែរ​សម្រាប់​សុខភាពសក់​ ជា​ពិ​សេសស​ម្រាប់អ្នកដែលមានសក់​ កន្ត្រា​ញ់​ដោះមិនចេញ​ឬសក់​ដែល​រឹង​ស្ងួត​គ្មាន​សំណើម​អ្នកអាចប្រើស្រាបៀរ ​ដើម្បី​ជួយដល់​សុខភាព​សក់​អ្នកបាន។​វិធីធ្វើ៖​ សូម​យក​ស្រាបៀរ​មួយ​កំប៉ុងឬពីរកំប៉ុង​ បន្ទាប់ពី​កក់​សាប៊ូហើយ​ អ្នក​អាច​កក់​ស្រា​តាមក្រោយ ​ដើម្បជួយ​ទៅ​ដល់​សរសៃសក់​របស់អ្នក។​



អត្ថបទដោយ៖ កញ្ញា
ប្រភព៖CoolFM

Related News

Comment..