គ្រាន់តែ​បង្ហាញ​កាតសិស្ស ​និស្សិត​ ឬក៏ប័ណ្ណ​សំគាល់​ខ្លួនដែល​មានសុពល​ភាពប្រើប្រាស់​ នឹងទទួល​បានកាដូ​ពិសេស​ភ្លាមៗពីហាង​ iOne​

Comment (s) / 12-May-2017បច្ចេកវិទ្យា​​


ក្រុមហ៊ុន​ iOne ​ដែលជា​ក្រុមហ៊ុន​ធំមាន​សិទ្ធិស្រប​ច្បាប់នាំ​ចូលនូវ​ផលិតផល ​Apple​ មកកាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​ដំបូង​គេបង្អស់​ បានរៀប​ចំនូវកម្ម​វិ​ធីប្រូម៉ូសិន​ពិសេស​មួយទៀត​ហើយ​ សំរាប់​សិស្ស​ និស្សិត​ នៅតាមសាលា​ និងសាកល​វិទ្យាល័យនានា​ រួមជាមួយ​នឹងបុគ្គលិក​ក្រុមហ៊ុន ​ស្ថាប័ននានា​នៅទូទាំង​ប្រទេសកម្ពុជា​។​


ប្រូម៉ូសិន​ពិសេស​នៅពេលនេះ ​រាល់ការទិញ​កុំព្យូទ័រម៉ាក​ Apple​ មួយគ្រឿង​ ពីហាង​ iOne ​នៅគ្រប់សាខា​ទាំងអស់​  គឺសិស្ស​ និស្សិត​ ក៏ដូចជា​បុគ្គលិក​ក្រុមហ៊ុន ​ស្ថាប័ននានា​ គ្រាន់តែ​​ភ្ជាប់មក​ជាមួយ​នូវកាត​ ឬក៏ប័ណ្ណ​សំគាល់ខ្លួន​​ នឹងទទួល​បានការ​ផ្តល់ជូន​នូវ​កាដូ​ពិសេស​ភ្លាមៗ​ពីហាង​ iOne ​។ ​អតិថិជន​ទាំងអស់​អាចជ្រេីសរេីស​កាដូ​ទីមួយ​គឺ​ កាតាប​ស្ពាយម៉ាក​ AGVA ​ ចំនួន 01​   ព្រមទាំង​សាច់​ប្រាក់សុទ្ធ​ $39​ រឺ ​ក៏កាដូ​ទីពីរ ​ម៉ាស៊ីន​ព្រីន​គូល័រ​ម៉ាក​ Canon​ ចំនួន​ 01 ​គ្រឿង​ ព្រមទាំង​សាច់​ប្រាក់សុទ្ធ​ $39 ​ហើយអ្វី​ដែលកាន់​តែពិសេស​ជាងនេះទៅ​ទៀតនោះ ​សំរាប់​អតិថិជន ​ដែលជាសមាជិក​របស់ ​iOne ​Card ​រឺ​ iOne​​ Visa ​Card ​នឹង​ទទួលបាន​ Solove​ A9S ​Power ​Bank​ ទំហំ​ 10000mAh​ ដែលមាន​តំលៃ $39 ​ចំនួនមួយ​បន្ថែមទៀត ​។​ ការផ្ដល់​ជូននេះ​លើកលែង​តែម៉ូដែល ​MacBook ​Pro ​with ​TouchBar​ និង​ MacBook ​Pro 2017​ តែប៉ុណ្ណោះ​ដែលមិន​បានរាប់​បញ្ចូល​ក្នុងកម្មវិធី​ប្រូម៉ូសិន​នេះទេ។​


កម្មវិធីនេះ​ និងចាប់​ផ្តើមពី​ថ្ងៃទី 17​ ខែមេសា​ ដល់ថ្ងៃទី ​16​ ខែកក្កដា ​ឆ្នាំ 2017 ​ គឺមានរយៈពេល​រហូតដល់​ទៅបីខែ។​ សិស្ស​ និស្សិត​ ក៏ដូចជា​បុគ្គលិក​ក្រុមហ៊ុន​ គ្រប់ស្ថាប័ន​ទាំងអស់​ អាចរក​ទិញបាន​នៅគ្រប់​សាខាហាង​ iOne​ ទាំងអស់។ ​គោលបំណង​របស់កម្មវិធី​ពិសេសនេះ​ គឺផ្តល់​ឱកាសដល់​សិស្ស ​និស្សិត​​ ក៏ដូចជា​បុគ្គលិក​ក្រុមហ៊ុន ​តាមស្ថាប័ននានា​ ទទួលបាន​នូវអត្ថ​ប្រយោជន៍​កាន់តែ​ច្រើន ​​និង​សំបូរ​បែប​សំរាប់​ការសិក្សា​ ស្រាវជ្រាវ ​បំពេញ​ការងារ​ តាមរយៈ​ការប្រើប្រាស់​កុំព្យូទ័រម៉ាក​ Apple ​ពីហាង​ iOne​ ។ ​​


ពត៌មាន​លំអិត​សូមធ្វើ​ការទំនាក់ទំនង​មកកាន់​ហាង​ iOne​ ទាំង 4 ​សាខា។​ សាខាទីមួយ​ iOne​ Canadia​ ស្ថិតនៅ​ជាន់ផ្ទាល់ដី​នៃ ​អគារ​ពាណិជ្ជកម្ម​កាណាឌីយ៉ា​ មហាវិថី​ព្រះមុន្នីវង្ស ​កែងផ្លូវ​ក្រមួន​សរ ​ទូរស័ព្ទ​លេខ​ 023 ​99 ​88​ 89,​ សាខាទីពីរ​ iOne​ Sovanna​ មានទីតាំង​ស្ថិត​នៅជាន់​ផ្ទាល់ដី ​ផ្សារទំនើប​សុវណ្ណា ​ទូរស័ព្ទលេខ​ 023​ 99 ​81 ​31,​ សាខាទីបី​ iOne​ Ratana​ Plaza ​មានទីតាំង​ស្ថិតនៅ​ជាន់ ​ផ្ទាល់​ដី​ផ្សារទំនើប​រតនា​ផ្លាហ្សារ ​តាមបណ្តោយ​ផ្លូវសហព័ន្ធរុស្សី ​ទូរស័ព្ទលេខ ​023 ​88​ 31​ 01 ​ហើយនិង​សាខាទីបួន ​iOne ​Service ​Center​ គឺមាន​ទីតាំង​ស្ថិតនៅ​ជាន់ទី ​3​​ អគារលេខ​ 25 ​មហាវិថី​ម៉ៅសេទុង​ជាប់នឹង​ស្ថានទូត​ឡាវ ​ទូរស័ព្ទលេខ​ 023​ 99 ​31 ​61​ ឬចូល​មកកាន់​វ៉ិបសាយ​   www.iOne2u.com ​ រឺ ​www.facebook.com/​iOneCambodia។​



iOne
iOne

Related News

Comment..