ជ័យលាភីលេខ១ ក្នុងការប្រកួតភាពយន្តខ្នាតខ្លី បានទៅលើរឿង “ទឹកក្រហម”

Comment (s) / 10-Jan-2017កម្សាន្តប្លែកៗ



នៅក្នុងព្រឹត្តិការណ៍ ការដាក់​ប្រកួត​ប្រជែង​ខ្សែរ​ភាពយន្ត​ខ្នាតខ្លី ដែលរៀប​ចំ​ឡើង​ដោយ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាតខ្លីកម្ពុជា​លើកទី១ ប្រចាំ​ឆ្នាំ២០១៦ បាន​ប្រកាស​ម្ចាស់ជ័យ​លាភីហើយ​នៅថ្ងៃទី០៧​មករានេះ ក្នុង​ចំណោម​ស្នាដៃ​ទាំង១៩​ខ្សែរភាព​យន្ត ដែល​បាន​ដាក់ប្រកួត ហើយ​គណៈកម្មការ​បានជ្រើសរើស​ចំណាត់​ថ្នាក់ចំនួន​៣ ក្នុង​ការ​ទទួលជ័យ​ជំនះ។


ខ្សែរភាពយន្ត​ខ្នាត​ខ្លី​ដែលបានទទួលជ័យលាភី​ទាំង៣​នោះគឺ ចំណាត់​ថ្នាក់​លេខ១ ត្រូវបាន​ទៅលើរឿង “ទឹកក្រហម” ដែល​ដឹកនាំ​ដោយ​លោក​លី ប៉ូលែន, ចំពោះ​ម្ចាស់​ជ័យលា​ភី​លេខ២ គឺត្រូវ​បានធ្លាក់​ទៅលើ​សាច់រឿង “២០ដុល្លារ” ដឹក​នាំរឿង​ដោយ​លោក សាន ចន្ទវិសាល, ចំណែក​ឯចំណាត់​ថ្នាក់លេខ៣ គឺបាន​ទៅលើរឿង​ដែលមាន​ចំណង​ជើង​ថា “សីលធម៌” ដែល​ដឹក​នាំ​រឿង​ដោ​យ​លោក យឹម សុសត្យា។


សូម​បញ្ជាក់ផង​ដែលថា ព្រឹត្តិការណ៍​ភាពយន្តខ្នាត​ខ្លីកម្ពុជានេះ បានចាប់ផ្តើម​តាំងពីថ្ងៃ៣​មករា ហើយនឹង​ត្រូវបិទបញ្ចប់​នៅថ្ងៃទី៧​មករា ដោយប្រកាស​បេក្ខជនជាប់​ចំណាត់ថ្នាក់​ជ័យលាភី ហើយ​ចំពោះខ្សែរភាពយន្ត​ដែលបានដាក់​ធ្វើការប្រកួត​ប្រជែងទាំង១​៩នោះ រួមមានរឿង«កាដូ» រឿង«២០ដុល្លារ» រឿង«វាលស្រែ​វាលស្រូវ» រឿង«កាបូបលុយ» រឿង«អាហារ​ពេលល្ងាច រឿង«ហ្គង់ក្រហម» រឿង«លាហើយ​ភ្នំពេញ» រឿង«ក្បូន» រឿង«អត្តឃាត» រឿង«ខ្មោច​រោងកុន» រឿង«ម៉ែ» រឿង«មេទំពាំង» រឿង«សីលធម៌»រឿង«ស្ករកៅស៊ូ» រឿង«ប្រាថ្នា» រឿង«កង់រទេះ»រឿង«លោកគ្រូ» រឿង«វាសនា និងរឿង​«ស្នាមក្រហម»៕




By: Nichhai
Radio CoolFm 100.7

Related News

Comment..