ក្នុង​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ ត្រឹម១​សបា្តហ៍​ប៉ុណ្ណោះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៦៥២នាក់​

Comment (s) / 09-Jan-2017មនុស្សនិងសង្គម


យុទ្ធនា​ការ​ប្រយុទ្ធ​ប្រឆាំង ​គ្រឿងញៀន​ខុសច្បាប់​ទូទាំង​ប្រទេស​ ក្នុង​រយៈពេល​ត្រឹមតែ​មួយសប្តាហ៍​ប៉ុណ្ណោះ ​គឺចាប់​តាំងពី​ថ្ងៃទី០១​ ដល់ថ្ងៃទី​០៧មករា​ ឆ្នាំ២០១៧ ​កំលាំង​សមត្ថកិច្ច​បានធ្វើការ​បង្រ្កាប​ជាលក្ខណៈ​ទ្រង់ទ្រាយធំ​ ចាប់​បានជន​សង្ស័យ​ រហូត​ដល់ទៅ​ចំនួន៦៥២​នាក់​ ក្នុង​បទលើ្មស​គ្រឿងញៀន​លើ​ចំនួន២៦១ករណី​។ ​នេះបើ​យោងតាម​របាយ​ការណ៍​ នៃលេខា​ធិការដ្ឋាន​ នៃយុទ្ធនា​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ចេញផ្សាយ​កាលពី​ម្សិលមិញ​។​

ក្នុង​យុទ្ធនា​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លក្ខណៈ​ទ្រង់ទ្រាយធំ​ មិនធ្លាប់​មាន​ពីមុន​មកនេះ​ គឺដឹក​នាំ​ដោយ​សម្តេច​ក្រឡា​ហោម​ ស ខេង​ ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ជាប្រធាន​ និង​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធាន​អាជ្ញាធរ​ជាតិប្រយុទ្ធ​ប្រឆាំង​ គ្រឿងញៀន​ជាអនុប្រធាន​។​

គួរ​រំលឹកថា ​បន្ទាប់ពី​ប្រធានាធិបតី ​របស់​ប្រទេស​ហ្វីលីពីន​ ដែលគេ​ឲ្យរហ័ស​នាមថា​បុរសខ្លាំង​ខាងប្រយុទ្ធ​ប្រឆាំង​ឧក្រិត​កម្ម​គ្រឿងញៀន​ ទើបបាន​មកទស្សន​កិច្ច​មក​កម្ពុជា​ថ្មីៗ​នេះ​ សម្តេចហ៊ុន​ សែន ​ប្រមុខ​រាចរដ្ឋាភិបាល​កម្ពុជា​ ក៏បាន​ដាក់ចេញ​ជាផែនការ​ក្តៅ ​ស្តីពីការ​ប្រយុទ្ធ​ប្រឆាំង​ដាច់ខាត ​ចំពោះ​ករណី​គ្រឿង​ញៀន​ក្នុងយុទ្ធនាការ​លើក​ទី១​រយៈពេល​៦ខែ​ដំបូង​ ចាប់ពី​ថ្ងៃទី០១​ម​ករា​ រហូត​ដល់ថ្ងៃ​ទី៣០​ ខែមិថុនា ​ឆ្នាំ២០១៧​៕​



Nichhai
Coolfm

Related News

Comment..