តើ​ព្រះពុទ្ធ​ទ្រង់​ផ្ដាំសត្វ​លោក​កុំឱ្យ​ជឿ​ទាំងងងឹត​ងងុល​ទៅលើ​អ្វីខ្លះ​?​

Comment (s) / 09-Jan-2017មនុស្សនិងសង្គម


ស្រប​ពេល​ដែល​វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា ​និងមុខ​វិ​ជ្ជា​សិក្សា​ជាន់​ទាបកំពុង​រីកដុះដាល​យ៉ាងខ្លាំង​មកគ្រប​ដណ្ដប់​លើ​សតិ​សម្បជ្ជញ្ញៈ​របស់​សត្វ​លោក​នាយុគសម័យ​កាល​អកុលស​នេះ​ ដែល​សត្វលោក​ល្ងិត​ល្ងង់​ភាគ​ច្រើន​តែងមាន​មោទនភាព​ និងនាំ​គ្នាហៅតៗ​គ្នាថា​នេះគឺ​ជាសម័យ​ជឿនលឿន ​រីកចម្រើន ​និងអភិវឌ្ឍន៍​នោះ ​មនុស្ស​លោក​ស្ទើរតែ​២.៨/៣​កំពុង​តែ​ងប់ងល់​វង្វេង​លែង​ស្គាល់ហេតុ​ផល​ត្រឹមត្រូវ​ ដោយសារ​មូលដ្ឋាន​គ្រឹះ​នៃអវិជ្ជា​ គឺ​អគតិ៤​យ៉ាង​មកហ៊ុំ​ព័ទ្ធ​ជិតឈឹង​លើ​សំណុំ​ព្រលឹង​របស់មនុស្ស ​។ ​ប៉ុន្តែ​ទោះជា​យ៉ាងណា​ មុនពេល​ដែល​ព្រះបរមសា​ស្ដាឯក​ទ្រង់​យាង​ចូល​ព្រះបរមនិព្វាន​ ទ្រង់​បាន​ត្រាស់​សម្ដែង​នូវជំនឿ​ទាំង១០យ៉ាង ​ដែលសត្វ​លោក​គប្បី​មិនត្រូវ​ជឿទាំង​ងងឹត​ងងុល​សោះឡើយ ​ពោល​គឺត្រូវតែ​ប្រកប​ដោយបញ្ញា ​និងសតិ​ឱ្យតាំង​នៅជាប់​ជានិច្ច​ ដើម្បី​ពិនិត្យ​ពិច័យ​រាវរកសភាវៈ​ក្នុងលោក​ទៅតាម​ហេតុ ​និង​បច្ច័យរបស់វា​ ។​


កាលា​មសូត្រ,​ សូត្រ​នេះ​ព្រះសម្មា​សម្ពុទ្ធ​ទ្រង់ត្រាស់​ទេសនា​ដល់​មហាបញ្ញា​ជនកាលាម​គ្រាមកុំ​ឱ្យជឿ​ក្នុងរឿ​ង ​១០យ៉ាង​ ដូចខាង​ក្រោមនេះ ​៖​


១.​ កុំប្រកាន់​ជឿអ្វី ​  ដែល​ឮតៗ​គ្នា ​មិនមាន​ហេតុផល​ ។​

២.​ កុំប្រកាន់​ជឿអ្វី​  ដែលគេ​និយាយតៗ​គ្នាមិន​មាន​ដើមចុង ​។​

៣.​ កុំប្រកាន់​ជឿអ្វី  ​ដោយការ​ភ្ញាក់ផ្អើល​ ។​

៤.​ កុំប្រកាន់​ជឿអ្វី ​ដោយ​មើល​ឃើញ​សមតាម​គម្ពីរ​របស់​ខ្លួន។​

៥.​ កុំប្រកាន់​ជឿអ្វី​ ដោយការ​នឹកដៅ ​ ឬស្មានយក​ ។​

៦​. កុំប្រកាន់​ជឿអ្វី  ​ ដោយអាង​ការគេ្នគ្នាន់​  ឬកាត់តម្រូវ ​។​

៧. ​កុំប្រកាន់​ជឿអ្វី ​  ដោយអាង​ការត្រិះតិះ​តាមអាការៈ ​។​

៨​. កុំប្រកាន់​ជឿអ្វី  ​ ដោយ​អាងថា​ត្រូវនឹង​ទិដ្ឋិរបស់ខ្លួន ​។​

៩​. កុំប្រកាន់​ជឿថា ​  អ្នកនេះ​ជាអ្នក​បា្រជ្ញ​គួរជឿ​តាម​ ។​

១០. ​កុំប្រកាន់​ជឿថា ​ សមណ​ជាគ្រូ​យើង ​។​



ដោយ៖ ឈូកស
Cool FM 100.7

Related News

Comment..