មហោស្រពជាតិ បើកឲ្យមានការប្រកួតប្រជែងភាពយន្តខ្នាតខ្លី លើកទី១នៅកម្ពុជា

Comment (s) / 06-Jan-2017កម្សាន្តប្លែកៗ



នេះជាលើក​ទី១ហើយ ដែល​មហោស្រពជាតិ​ភាពយន្ត​ខ្លីកម្ពុជា បានផ្តល់ឱកា​សឲ្យយុវជន​ខ្មែរគ្រប់​រូប អាចបញ្ចេញ​ស្នាដៃ​ផលិតខ្សែរ​ភាពយន្តខ្នាត​ខ្លីរបស់ខ្លួនដាក់​ប្រកួត​ប្រជែង (Cambodia National Short Film Festival)  នៅសាល​សន្និសីទ​ចតុមុខ ដែល​ចាប់ផ្តើម​ថ្ងៃទី០៣ ដល់ថ្ងៃទី០៧​មករា ឆ្នាំ២០១៧។


បង​ប្អូន សិស្សនិសិ្សត អាច​ចូលរួមទស្សនា​នូវខ្សែរភាព​យន្តខ្នាត​ខ្លី ដែល​បាន​ដាក់ប្រកួតប្រជែង​ទាំងនោះ​ដោយមិន​គិតថ្លៃ នៅ​សាលមហោ​ស្រព​ចតុមុខ ចាប់​ពីថ្ងៃទី០៤ រហូត​ដល់ថ្ងៃ​ទី៦​មករា ឆ្នាំ២០១៧។ ចំពោះ​ការដាក់បញ្ជាំង​ជូនទស្សនា នឹង​ចាប់ផ្តើម​​នៅវេលា​ម៉ោង៣រសៀល ដល់​ម៉ោង៧យប់ ហើយ​បន្ទាប់​ពីការ​ចាក់បញ្ជាំង​ខ្សែរ​ភាពយន្ត​ខ្នាត​ខ្លីរបស់​បេក្ខជន​រួច ក៏មាន​កិច្ចពិ​ភាក្សា រវាងម្ចាស់​ផលិតករ និងអ្នករៀបចំ​ក​ម្មវិធីផង​ដែរ ដើម្បី​ដកស្រង់​បទពិសោធន៍​ល្អៗ និង​ចែករំលែក​បច្ចេកទេស​ក៏ដូច​ជាគំនិត​ក្នុងការ​តាក់​តែង​ខ្សែររឿង។


សូម​បញ្ជាក់ផង​ដែរថា ព្រឹត្តិការណ៍​ភាពយន្ត​ខ្នាតខ្លីកម្ពុជា​នេះ បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ៣មករា ហើយ​នឹង​ត្រូវបិទ​បញ្ចប់​នៅថ្ងៃទី៧មក​រា ដោយប្រកាស​បេក្ខជន​ជាប់ចំណាត់​ថ្នាក់ជ័យ​លាភី ចំពោះ​ម្ចាស់ខ្សែរ​ភាពយន្តដែល​បានដាក់​ប្រកួតប្រជែង​ក្នុងកម្មវិធីនេះ៕




By: Nichhai
Radio CoolFm 100.7

Related News

Comment..