ឆ្នាំថ្មី លោក ពុយ គា អ្នកស្រាវជ្រាវសង្គម ក្លាយជាអ្នកលក់ឡាន

Comment (s) / 05-Jan-2017កម្សាន្តប្លែកៗ



លោក ពុយ គា អ្នក​ឆ្លើយឆ្លង​សារព័ត៌​មាន​អន្តរជាតិ​ជប៉ុន ប្រចាំ​ប្រទេស​កម្ពុជា និង​ជាអ្នកស្រាវជ្រា​វសង្គម​មួយរូប​ដ៏ល្បី បាន​បង្ហោះ​ដំណឹង​លក់ឡាន​ នៅ​លើAccount ហ្វេស​ប៊ុកផ្ទាល់​ខ្លួន កាលពី​ថ្ងៃព្រហស្បតិ៍ ទី០៥មករានេះ ធ្វើ​ឲ្យមហាជន​​ដែល​ធ្លាប់​ស្គាល់លោក មាន​ការងើងឆ្ងល់​​ជាខ្លាំង ឬក៏វាជា​មុខរបរថ្មី​របស់លោក ក្នុ​ងឳកាសឆ្នាំ​ថ្មីមក​ដល់។


សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ វា​ពិត​ជាគួរ​ឲ្យភ្ញាក់ផ្អើល​ណាស់​ដែលលោក​ ពុយ គា ដែល​ធ្លាប់​តែជាអ្នក​វិភាគព្រឹត្តិការណ៍សង្គម និងជាអ្នកស្រាវជ្រាវ ដល់ល្បី​មួយរូប​ក្នុងប្រទេសកម្ពុជា បែរ​ជាក្លាយជា​អ្នកលក់រថយន្ត​ទៅវិញ។ រថយន្តរបស់​លោក ពុយ គាដែល​បានប​ង្ហោះដា​ក់ល​ក់​នោះ គឺម៉ាក Scion Xa (Toyota) ស៊េរី ឆ្នាំ២០០៦ ពណ៌ខ្មៅ ហើយ​លោកបាន​ដាក់​លក់ក្នុង​តម្លៃ ៩,៧០០ដុល្លារ​សហរដ្ឋអាមេរិក​៕


By: Nichhai
Radio CoolFm 100.7

Related News

Comment..