ហេតុអ្វី​ក៏សត្វឆ្មា​ចូលចិត្ត​ ប្រលែង​លេង​ជាមួយ​នឹងប្រអប់​ខ្លាំងម៉្លេះ?​

Comment (s) / 04-Jan-2017កម្សាន្តប្លែកៗ


អ្នក​ប្រហែលជា​ឆ្ងល់ហើយថា ​ហេតុអ្វី​បានជា​កូនចិញ្ចឹម​ដ៏កំហូច​ (ឆ្មា)​ រ​បស់អ្នក​ចូលចិត្ត​រប៉ិលរប៉ូច​នៅផ្ទះ​ខ្លាំងម៉្លេះ​ឱ្យតែវា​ឃើញកូន​ឡាំង​ ឬប្រអប់​ធំល្មមៗ​នៅនឹងមុខវា​ ។​ ហើយអ្នក​ក៏ប្រហែល​ជាគិតថា​៖ ​នេះប្រហែល​ជាអាសត្វ​នេះ ​វាចូលចិត្ត​លេងច្រើន​ហើយបាន​ជាឃើញ​ប្រអប់​ម្ដងៗ​ទ្រាំមិនបាន​ ។ ​ការពិត​ វាមិនមែន​ចូលចិត្ត​លេងដូចអ្នក​ធ្លាប់គិត​នោះទេ ​។​


សត្វឆ្មា​ ត្រូវបាន​គេចាត់​វាចូល​ជាចំណាត់​ថ្នាក់សត្វ​ចតុបាត​ប្រភេទ​ចូលចិត្ត​ប្រមាញ់ ​ដែលស្រដៀង​នឹងសត្វខ្លា​ដែរ​ ប៉ុន្តែ​សត្វឆ្មា​ដែលអ្នក​យកមក​ចិញ្ចឹម​ដោយឱ្យ​ស៊ីចំណី​អាហារ​ធម្មតាៗ​មានដូចជា​៖ ​បាយ​ ត្រីអាំង ​ត្រីងៀត ​ឬចំណីឆ្មា​ទិញមក​ពីផ្សារជាដើម​ គឺពួក​វាស្លូត​ណាស់​ និងគួ​រឱ្យស្រឡាញ់​ទៀតផង​ ។​ប៉ុន្តែ​ដោយឡែក​ទោះសត្វ​ឆ្មា​វាស្លូត​ប៉ុណ្ណាក៏​ធម្មជាតិ​ដ៏រ​ប៉ិល​រប៉ូច​របស់វា​នៅតែ​ត្រូវការ​រត់ចុះ​រត់ឡើង​ៗ ​ហក់ពី​ខាងណេះ​ទៅខាងណោះ​ ចូលចិត្តពួន​ ចូលចិត្តលោត​សន្ទ្រប់​ដូចជា​សត្វខ្លា​ឃើញ​ចំណី​របស់ខ្លួន​អិញ្ចឹង ​។ ​


ដូច្នេះ​ប្រសិន​បើអ្នក​ឃើញ​កូនចិញ្ចឹមកំហូច​របស់​អ្នកចូលចិត្ត​លេង​ជាមួយ​ប្រអប់​ដោយហក់​ចូលហក់​ចេញៗ​ ឬចូល​ទៅពួន​ក្នុងប្រអប់​នោះជាដើម​ នោះគឺ​ជាធម្មជាតិ​របស់វា​ពីនាយមកទេ​ ដែលវា​ត្រូវការលុតដំ ​ហាត់ពត់​ខ្លួនឯង​ត្រៀម​ដើម្បី​ធ្វើដូចជា​ខ្លួនវា​ជាអ្នក​ប្រមាញ់​ដូចសត្វខ្លា​ក្នុងព្រៃ​ ឬឆ្មាក្រៅ​ផ្ទះអិញ្ចឹ​ង ។ ​ម៉្យាងវិញ​ទៀត​ ប្រសិន​បើអ្នក​មិន​ចង់​ឱ្យ​សត្វឆ្មា​ដែលអ្នក​ចិញ្ចឹម​ ទៅខាំណេះ​ខាំណោះ​ ដែលជា​របស់របរ​របស់អ្នក​ទេ ​អ្នកគួរ​តែទៅ​រកឡាំង​ ឬប្រអប់​ណាតូច​ល្មម២-​៣​ទុកគ្រាន់​ឱ្យគ្នា​លេង​នៅផ្ទះ​កែអផ្សុក ​បើមិនអិញ្ចឹងទេ ​ខោអាវ ​ឬសម្ភារៈ​ផ្សេងៗ​របស់នឹង​ត្រូវវាលេង​ទាល់តែ​ខ្ទេចអស់ ​៕​




ដោយ៖ ឈូកស
ប្រភព៖ BI

Related News

Comment..