ក្រុម​បាល់​ទាត់​បឹង​កេត​ ត្រូវ​ប៉ះ​ក្រុមឡា​វ ម៉ោង​៦​ល្ងាច​នេះ​ នៅ​ស្តាត​អូឡាំពិក​

Comment (s) / 31-Dec-2016កីឡា​និងសុខភាព


ក្រុម​បាល់ទាត់ ​Boeung​ Ket​ Football​ Club ​នឹង​ត្រូវ​ធ្វើ​ការ​ស្វាគមន៏​ក្រុម​បាល់ទាត់​ Lenexang ​របស់ឡាវ​ សម្រាប់​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ Toyota​ Mekong​ Club​ Championship​ ឆ្នាំ​២០១៦​ វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត ​នៅ​ថ្ងៃ​ទី៣១ ​ខែ​ធ្នូ​ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ នា​វេលាម៉ោង​៦​ល្ងាច​នេះ​។​


ការ​ជួបរ​វាង​ក្រុម​បាល់​ទាត់​ បឹង​កេត​ និងក្រុម​ Lenexang​ របស់​ឡាវ​លើកនេះ​ គឺ​ជា​ការ​ប្រកួត​ដណ្តើម​​យកជម្រុះ​ជើង​ខ្សោយ​យក​ជើង​ខ្លាំង​ ដើម្បី​ឡើង​ទៅ​ប៉ះ​ជាមួយ​នឹង​ ក្រុម​Buriram ​United ​ជាក្រុម​កំពូល​របស់​ថៃ​ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត​។​





Nichhai
cool fm 100.7

Related News

Comment..