វិធី​៣យ៉ាង​ដើម្បី​ចងចាំ​នូវ​អ្វីៗ​ដែល​អ្នក​បាន​រៀន​កន្លង​មក​

Comment (s) / 21-Dec-2016កីឡា​និងសុខភាព


តើ​ធ្វើយ៉ាង​ដូចម៉្ដេច​ទៅ​ដើម្បី​អាច​ចងចាំ​នូវអ្វីៗ​ដែលយើង​បានរៀន​នាពេល​កន្លង​មក​? ​

នៅពេល​ដែល​ការសិក្សា​រៀនសូត្រ​របស់អ្នក​មានភាព​ពិបាក​ ជាពិសេស​គឹ​សម្រាប់​ការចងចាំ​មេរៀន​អស់ទាំង​នោះ ​អ្នកប្រាកដ​ជាចង់​ស្វែងរក​ផ្លូវ ​ឬវិធីណា​មួយដើម្បី​មកជួយអ្នក​ ។ ​ធាតុពិត​ការរៀន​សូត្រ ​ពុំមែន​ជារឿង​ងាយស្រួល​ប៉ុន្មាន​ឡើយ ​ដើម្បី​ឱ្យក្លាយ​ជាសិស្ស​ពូកែ​ម្នាក់ ​ពិតណាស់​ដូចគេ​និយាយ​ចឹង​គឺមិន​ខុសទេ ​គឺអ្នក​ត្រូវតែ​ពូកែរៀន ​។​ អ្នក​ពូកែ​រៀន​គឺប្រៀប​បីដូ​ច​អ្នកលេង​កីឡា​លើ​ដុំដែក​អិញ្ចឹង​ គឺវា​ត្រូវ​ការការ​ព្យាយាម ​និងទ្រាំទ្រ​នឹង​ភាព​លំបាក​ ហត់នឿយ​ ធុញ​ទ្រាន់​ជាច្រើន​ជំពូក​ ប៉ុន្តែ​អ្នកនៅ​តែត្រូវ​ប្រាប់ខ្លួន​ឯង​ជារឿយៗ​ថា៖​ ខ្ញុំមិន​ឈប់រៀន​ឡើយ​ ! ។​​


១. ​កាត់​ក្រដាស​រាងតូច​ៗ​ រួច​សរសេរ​វាចូល​

ដើម្បី​កត់ត្រា​នូវ​ចំ​ណុច​សំខាន់​ៗ​ដែល​អ្នក​បានរៀន​​ ហើយអ្នក​ត្រូវដឹង​ថា​ចំណុច​សំខាន់ៗ​អស់ទាំង​នោះ​គឺជា​ចំណុច​ដែលអ្នក​ចង់ចង​ចាំ​បំផុត​ អិញ្ចឹង​ចូរសរសេរ​ចំណុច​ទាំងអស់​នោះ​លើ​ក្រដាស​តូចទាំង​អស់នោះ​ហើយ​ បិទវា​នៅតាម​ទីកន្លែង​ដែល​អ្នក​ឧស្សាហ៍​ចេញ​ចូលបំផុត​ ។ ​


២.​ ភ្ជាប់​មេរៀន​ចាស់ ​និង​មេរៀន​ថ្មីជានិច្ច​

រឿង​ថ្មី ​ឬមេរៀន​ថ្មីៗ​ដែល​អ្នក​បានជួប​ បានរៀន​ក្នុងថ្ងៃនេះ​ វាមិនមែន​ជារឿង​ថ្មី​សុទ្ធសាធ​អ្វីពេក​នោះទេ​ កាលណា​អ្នកបាន​ជួបមេរៀន​ដែល​ត្រូវរៀន​ថ្មីៗ​ អ្ន​កគួរ​ចេះផ្សារ​ភ្ជាប់​វាជាមួយ​មេរៀន​ចាស់ៗ​ដែលអ្នក​បាន​រៀន​នា​ពេល​ក​ន្លង​ម​ក​ ព្រោះអ្វី​ក៏ដោយ​វាតែ​មានការ​ផ្សារភ្ជាប់​តាំងពីដើម​ដល់ចប់​របស់វា​ ។​ 


៣.​ រៀន​ចងចាំ​ចំណុច​គោលធំ​ៗ​

ក្នុង​ពេល​អ្នកកំពុង​រៀ​ន មាន​ចំណុច​តូចៗ​នៃមេរៀន​ច្រើន​ណាស់​រត់ចូល​ក្នុង​អង្គ​ចងចាំ​របស់អ្នក​ ដូច្នេះ​អ្នកមិន​អាច​ទៅ​អង្គុយ​ចាំវា​ទាំងអស់​បានទេ​ ប៉ុន្តែ​អ្នក​គួរប្រាប់​ខ្លួនឯងថា​៖​ យ៉ាងហោច​ណាស់​ខ្ញុំ​ត្រូវចាំ​នូវគោល​មេរៀន​ធំៗ​សម្រាប់​ថ្ងៃនេះ ​ឬអង្គ​ប្រជុំ​ថ្ងៃនេះ​ ៕​​


សូម​អ្នកដឹង​ថា៖​ ខួរក្បាល​របស់យើង​ម្នាក់​ប្រៀប​បីដូច​ជាសាច់​ដុំអិញ្ចឹង​ បើចង់​ឱ្យមាន​សាច់ដុំ​រឹងស្អាត ​ទាល់តែ​ឧស្សាហ៍​បង្ខំខ្លួន​ឯងហាត់​ប្រាណ​ឱ្យបាន​ទៀងទាត់ ​បើខ្ជិល​គ្មាន​​គ្រូឯណា​មកជួយ​យើងបាន​ឡើយ​ ៕​



ដោយ៖ ឈូកស
ប្រភព៖ BI

Related News

Comment..