អីយ៉ា​​!ទំនង​ណាស់​ របៀប​ធ្វើ​ តៅ​ហ៊ូ​បំពង​បីពណ៌​

Comment (s) / 19-Dec-2016កីឡា​និងសុខភាព


គ្រឿង​ផ្សំ​៖ ​


_ ​តៅហ៊ូ​មូល​ ប្រាំ​មួយ​ដុំ​

_​ ម្សៅមី​

_​ ពងមាន់​ពីរគ្រាប់​

_​ កំទេច​នំប៉័ង ​

_​ ខ្ទឹមស​ ចិញ្រ្ចាំ​មួយស្លាប​ព្រាបាយ​

_ ​គល់ស្ពៃ​(​ កូរ៉ាប់ប៊ី​)​ ហាន់​ជាដុំ​តូចៗ​

_​ ម្ទេសហាវៃ​ ខៀវ ​និងក្រហម​ ហាន់​ជាដុំ​តូចៗ ​

_ ​ស្ករ​មួយ​ស្លាបព្រា​បាយ​

_​ ម្សៅស៊ុប​ មួយ​ស្លាប​ព្រាកាហ្វេ​

_​ ទឹកខ្មេះ​ពីរ​ ស្លាប​ព្រាបាយ​

របៀប​ធ្វើ៖​ 

_​ គោះ​ពងមាន​​ កូរដាក់​ចាន​កូរ​ឱ្យរលាយ​

_ ​យក​តៅហ៊ូ​ទៅលាប​ជាមួយ​ម្សៅមី​ឱ្យសព្វ ​រួចយក​ទៅលាប​ជាមួយ​ពងមាន់​ បន្ទាប់​មក​យកទៅ​លាប​ជាមួយ​កំទេច​នំប៉័ង​ឱ្យសព្វ​ សឹមយក ​ទៅបំពង​ឱ្យឆ្អឹន​ និងក្រហម​ល្អ​។ ​

_ ​ដាំប្រេង​ឆា​បន្តិច​ ដាក់​ខ្ទឹម​ចិញ្រាំ​ចូល​ បំពង​ខ្ទឹ​ម​ឱ្យឡើង​ក្រហម​ រួចដាក់​បន្លែ​ចូលឆា​វាឱ្យសព្វ​ រួចផ្សំ​រសជាតិ ​ស្ករ​ ម្សៅស៊ុប​ និងទឹក​ខ្មេះឆា ​រហូត​ឆ្អិនល្អ​ តែកុំ​រលួយ​ពេក ​ព្រោះវា​នឹងធ្វើ​ឱ្យបាត់​នូវរសជាតិ​ រួចយក​បន្លែ​ដែល​ឆានោះ​ ដាក់​បន្តុប​ពីលើ​ទៅហ៊ូ​ដែល​យើង​បានបំពង​ វាជាការ​ស្រេច​តែម្តង។​​



អត្ថបទឡើងវិញដោយ៖ កញ្ញា
ប្រភព៖ http://recipe.camlocation.com

Related News

Comment..