ក្រុមDaily Plus បើកសិក្ខាសាលា គូសប្លង់ជីវិត ដល់យុវជន ប្រកបដោយផ្លែផ្កា

Comment (s) / 18-Dec-2016ធុរៈកិច្ច



ក្រុមយុវជន​Daily Plus បាន​សហការ​ជាមួយស្ថាប័ន​ក្រុមហ៊ុន​ជាច្រើន បង្កើត​អង្គសិក្ខាសាលា​មួយ​ស្តីពី គូស​ប្លង់ជីវិត ដើម្បី​កំណត់​គោលដៅ និង​រៀបចំផែន​ការសម្រាប់ជីវិត ដែល​មាន​សិក្ខាកាម សិស្ស និស្សិត យុវជន ព្រះសង្ឃ បុគ្គលិក​អង្គការ និង​ម្ចាស់អាជីវកម្មវ័យ​ក្មេង​ជាច្រើន ប្រមាណ​ជាង​២០០នាក់ នៅថ្ងៃទី​១៨ ខែធ្នូ ក្នុង​សាល​ប្រជុំ​របស់សាលា AiS​សាខា​ទួលគោក​។


នៅ​ក្នុងព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់ក្រុមយុវជន​Daily Plus បាន​អញ្ញើញ​វាគ្មិន​ដែល​ធ្លាប់​ទទួលជោគ​ជ័យទាំ​ង​អាជីវកម្ម និងជីវិត ចំនួន​៥រូបមក​​ធ្វើបទបង្ហាញ​ រួមមាន អ្នកឧកញ៉ា កែវ មុំ អគ្គនាយិការ​ក្រុមហ៊ុន នំស្រួយលី លី , លោកឧកញ៉ា ជា ដែន ជាអគ្គនាយក​ប្រតិបត្តិ របស់ក្រុមហ៊ុន សម្ព័ន្ធ វ៉ាន់ សុភី គ្រុប,លោក ផាត ភីរម្យ ស្ថាបនិក និងប្រធានក្រុមហ៊ុន OBS Logistice, លោក ហង្ស ព្រីន្យយ៉ា ស្ថាបនិក ក្រុមហ៊ុន​ហង្សអាស៊ី, និងលោក Alexander Evengroen CEO at Key Real Estate co.,ltd។


ការ​​តម្រង់ផ្លូវជីវិតឲ្យបាន​ត្រឹមត្រូវ គឺជារឿង​ចាំបាច់​ណាស់ សម្រាប់​មនុស្ស​ម្នាក់ៗ ព្រោះ​វាអាច​ជាការ​កំណត់​ជោគ​វាសនារបស់​មនុស្ស​ផង​ដែរ។ កាលណា​អ្នក​គូសប្លង់​មិន​បាន​ត្រឹមត្រូវ មិន​ជាក់​ស្តែង នោះ​ធ្វើឲ្យ​ការអនុវត្តន៍​ប្រចាំថ្ងៃ ដើម្បី​ឈាន​ទៅរក​គោលដៅ​ដែល​បានកំ​ណត់​នោះ នឹង​មិនទទួលបាន​ជោគជ័យ​​ឡើយ។ យ៉ាងណាមិញ​នៅ​ព្រឹកនេះ អ្នកឧកញ៉ា កែវ មុំ អគ្គនាយិការក្រុមហ៊ុន នំស្រួយលីលី បានលើក​ជា​បទពិសោធន៍ មក​ចែករំលែក​ដល់អង្គ​សិក្ខាកាម​ទាំងមូល អំពី​ការស្គាល់​ខ្លួនឯង និងវិធីសាស្ត្រ​យកលុយ​បង្កើតលុយ គឺមាន​​ន័យថា ទោះបី​យើង​មាន​ថវិកាតិចតួ​ចយ៉ាង​ណាក៏ដោយ គួរ​កុំទុកលុយ​ទាំងនោះ​ចោលអី ត្រូវ​តែ​យកលុយ​ដែល​យើងបាន​មកពី​ការរ​កស៊ីក្តី បាន​មក​តាម​រយៈការសន្សំក្តី យក​ទៅប្រកប​របរកស៊ី​ជា​និច្ច​។ អ្នកឧកញ៉ា ក៏បាន​លើកឡើង​បន្ថែម​ទៀតថា ក្រុមហ៊ុន​កាន់​តែធំ គឺ​កាន់តែ​មានបញ្ហា​ច្រើន ម្ចាស់​អាជីវកម្មភាគ​ច្រើនតែង​តែ​ទុកចោល​នូវបញ្ហាតូចៗ ដោយ​គិតថា​វាមិនអី ប៉ុន្តែ​ទោះបី​ជាករណី​នោះតូច​តាច​ក៏ដោយ​ គឺត្រូវតែ​ដោះស្រាយ​ជាបន្ទាន់ កុំទុក​បង្អែរបង្អ​ងយូ​រឲ្យសោះ​ត្រូវ​ដោះស្រាយ​បន្តិច​ម្តងៗ ព្រោះនៅ​ពេល​ទុកបញ្ហា​នោះ​កាន់​តែយូរ វា​នឹងក្លាយ​ជា​ជម្ងឺ​មហារីកមិ​នខាន ដូច្នេះ​ត្រូវតែ​ធ្វើការវះ​កាត់​ដាច់ខាត។ 


សូម​បញ្ជាក់ Daily Plus គឺជាស្ថាប័នមួយ​នៅក្នុង​​ស្រុក បង្កើតឡើយដោយ​យុវជន​មួយក្រុម​តាំងពីឆ្នាំ២០១៥​មកម្ល៉េះ ដើម្បី​ចែកចាយ​នូវអ្វីដែល​ថ្មីៗ ទាំងចំ​ណេះដឹង ទាំង​ថវិកា​ជំនួយ​ឧបត្ថម្ភ ដល់​យុវជន និង​សាធារណៈជន​ទូទាំង​ប្រទេសកម្ពុជា​៕






By: Nichhai
Radio CoolFm 100.7

Related News

Comment..