របៀប​ធ្វើចាហួយ​ដូង​

Comment (s) / 16-Dec-2016កីឡា​និងសុខភាព


គ្រឿងផ្សំ៖ ​

១. ម្សៅ​ចាហួយ​មួយស្លាប​ព្រាបាយ​កន្លះ​

២​. ស្ករស ​ពីរស្លាប​ព្រាបាយ​

៣. ​អំបិល​មួយចឹប​

៤​. ដូងខ្ចី​មួយផ្លែ​

៥. ​ខ្ទិះ​ដូង​ដំបូង​ មួយកូនចាន​

វិធីធ្វើ៖​

១​. ដំបូង​អ្នកត្រូវ​ជិតត​សម្បក​ដូងជា​មុនសិន ​បន្ទាប់មក​ធ្វើការកាប់ ​មុខដូង​ដើម្បីយក​ទឹកចេញ​ ប៉ុន្តែ​ប្រយ័ត្ន​កុំឱ្យដាច់​ធ្វើទុក​ធ្វើជាគម្រប​ ហើយប្រើ​ខ្នោសកោស​យកសាច់ចេញ។​

២. ​បន្ទាប់​ពីកោស​យកសាច់រួច​ អ្នកត្រូវ​ចាក់ទឹក​នោះចូល​ទៅក្នុង ​ឆ្នាំងមួយ​ បន្ទាប់​មកចាក់​អំបិល ​ស្ករ ​ព្រមទាំង​ចាហួយ​មួយស្លាប​ព្រាចូល​ កូរឱ្យសព្វ ​ហើយយក​ទឹកដាក់​ដាំទឹក​ឱ្យពុះ​ ក្នុងកំឡុង​នៃការដាំអ្នក​ ត្រូវកូរវា​ឱ្យជាប់​ ដើម្បីកុំឱ្យវា​ កកបាតក្រោម​។​

៣. ​បន្ទាប់ពី​ដាំពុះហើយ​ អ្នកត្រូវ​យកវា​មកដាក់​នៅក្នុង​ដូង ​ហើយ​បន្ថែម​សាច់ដូង​ ដែលអ្នក​កោសទុក​នោះចូល​ រង់ចាំ​ឱ្យខ្ទិះរង​ រាងត្រជាក់​បន្តិច។​

៤. ​បន្ទាប់ពី​ចាក់ចាហួយ​ចូលហើយ​ អ្នកត្រូវ​ចាក់ខ្ទិះដូង​ដំបូងចូល​ ទៅក្នុងឆ្នាំង ​រួចបន្ថែម​ម្សៅចាហួយ​ដែលសល់ចូល​ កូរឱ្យសព្វ​ដាក់ដាំ ឱ្យពុះ ។​

៥. ​ធ្វើការពិនិត្យ​មើលចាហួយ​ដែលមាន​នៅក្នុងដូង​ ត្រូវប្រាកដថា​ រឹងមុខខាង​លើអាចចាក់ខ្ទិះបាន​ រួចធ្វើ​ការចាក់ខ្ទិះចូល ​រង់ចាំឱ្យត្រជាក់​ ១០០ភាគរយ​ ជាការស្រេច​តែម្តង​ បើចង់​បានរសជាតិ​ឆ្ងាញ់យក​ទៅក្លាសេ​ឱ្យ ត្រជាក់​កាន់តែមាន​ឱជារសឆ្ងាញ់ពិសារ៕​



Promoted Content

by Mgid

Promoted Content

by Mgid

Promoted Content

by Mgid

20 Stars You Probably Didn't Know Came Out Of The Closet

radaronline.com

radaronline.com

20 Beautifully Bald Celebrities Everyone Loves

radaronline.com

radaronline.com

Celebrities With Really Disturbing Hygiene Habits

top-celebrities.com

top-celebrities.com