ម្ចាស់អចលនទ្រព្យទាំងអស់ អាចបន្តបង់ពន្ធរហូតដល់ថ្ងៃទី៣១ធ្នូចុងឆ្នាំនេះ

Comment (s) / 06-Dec-2016ធុរៈកិច្ច



អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា បានប្រកា​សដល់ម្ចាស់​យានយន្ត​ទាំងអស់ ដែល​មិនទាន់​ទៅ​បង់ពន្ធ​លើអចលន​ទ្រព្យ​របស់ខ្លួន គឺអាចបន្ត​បង់ពន្ធបាន​រហូតដល់​ថ្ងៃទី៣១ធ្នូ​ចុង​ឆ្នាំនេះ។ នេះ​បើតាម​សេចក្តីជូន​ដំណឹង​របស់អគ្គនាយក​ដ្ឋានពន្ធដារ កាល​ពីថ្ងៃទី​៣០​ខែវិច្ឆិកា​កន្លង​ទៅ។


ការ​ពន្យា​ពេល​នៃការ​បង់ពន្ធ​នេះ គឺដោយសារ​តែអគ្គនាយកដ្ឋាន​ពន្ធដារ​បានមើល​ឃើញ​ថា ម្ចាស់អចលន​ទ្រព្យមួយ​ចំនួន​មិនទាន់​បាន​អញ្ញើញ​មក​បង់ពន្ធ​ទាន់ពេល​វេលាដែល​បានកំណត់ និង​ជាការស្នើ​សុំពី​​សំណាក់បងប្អូនប្រជាពល​រដ្ឋផង ដោយ​​ជាប់រវល់ប្រកប​របរទើប​មាន​ការ​យឺតយ៉ាវ។


សូម​បញ្ជាក់ថា នេះជា​ការពន្យា​ពេល​នៃការ​បង់ពន្ធ​លើអចលនទ្រព្យ​ជាលើកទី២​ហើយ ដែលត្រូបិទ​វ​បញ្ចប់​ត្រឹម​ថ្ងៃទី៣១ធ្នូ​នេះ ដើម្បីជួយ​សម្រួល​ដល់ម្ចាស់​យាន​យន្តគ្រប់ប្រភេទ​ដែល​មិនមាន​ពេលវេលា​គ្រប់គ្រាន់​អាច​ទៅប​ង់​ពន្ធជូន​រដ្ឋ​បាន​ត្រឹមត្រូ​វ។ 






Loading...

By: Nichhai
Radio CoolFm 100.7

Related News

Comment..