Smart ​Phone​កំពូល​​ៗ​ទាំង៧​ស៊េរី ​ក្នុង​ពិភព​លោក​នា​ស​​.វ​ទី​២១​

Comment (s) / 04-Aug-2016បច្ចេកវិទ្យា​​



បើ​ត្រឹម​មើល​ពីក្រៅ​ គឺ​អ្នក​នឹង​ឃើញថា ​Smart ​Phone​ នីមួយ​​ៗ​នៅក្នុង​ពិភពលោក​នា​សម័យ​នេះ​គឺ​សុទ្ធតែ​មាន​រូបរាង​ស្រដៀង​គ្នា​ មិន​សូវ​ជាខុស​គ្នា​ប៉ុន្មាន​ ឬអាច​ថា​ម៉ូឌែល​ទូរស័ព្ទ​ទំនើប​ៗ​ទាំងនោះ​ប្រើ​អង្គ​ដំណើរ​ការ​ និង​កម្ម​វិធី​ដូច​​ៗ​គ្នា ​ប៉ុន្តែ​ការពិត​ ដ្បិតតែ​វាមើល​ទៅ​ហាក់​បីដូច​ជាមិន​សូវ​ជា​ខុសគ្នា​ប៉ុន្មាន​ក៏ដោយ​ ប៉ុន្តែ​ទូរស័ព្ទ​ S​mar​t​ Phone​ នីមួយ​​ៗ​សុទ្ធតែ​មានលក្ខណៈ​ពិសេស​នៅត្រង់​តួនាទី​រៀងខ្លួន​​ៗ​របស់វា ​ហើយ​តម្លៃ​របស់​វាក៏​ថ្លៃ​ទៅ​តាម​លក្ខណៈ​ពិសេស​​ៗ​របស់​ទូរស័ព្ទ​អស់​ទាំង​នោះ​ដែ​រ​ ។​ ខាង​ក្រោម​នេះ​គឺជា​ម៉ូឌែល​ទូរស័ព្ទ​ Smart ​Phone ​ទាំង​៧ម៉ាក​ ដែល​កំពុង​ល្បី​ជាង​គេ​នៅ​ក្នុង​សតវត្សរ៍​ទី​២១​នេះ​៖​​


៧​/​.​ Samsung​ Galaxy​ S​7​​



សម្រាប់​ទូរស័ព្ទ​មួយ​គ្រឿង​នេះ​ នរណា​​ៗ​ក៏ល្បី​ដែរថា​ វាធុន​នឹង​ការជ្រាប​ទឹក​ កាមេរ៉ា​ច្បាស់​ជាង​ iPhone​ និងអាច​ពង្រីក​អង្គចង​ចាំ​បាន​ ។ តម្លៃ​របស់វា​ខ្ទង់​៖ ៥៧២ដុល្លារ​

៦/​. Samsung​ Galaxy​ S​7​ Edge:​










































ទូរស័ព្ទ​ Samsung​ Galaxy​ S​7​ Edge ​មាន​អេក្រង់​ ៥​.៥​ អ៊ីង​​, ថ្មធំ,​ ធុន​នឹង​ទឹក​, ប្រើ​ M​​i​c​​​r​o​S​D​ ​កាត​, និងអាច​ពង្រីក​អង្គផ្ទុក​ទិន្នន័យ​បានច្រើន​ជាងមុន ។​ តម្លៃ​របស់​វាខ្ទង់​៖ ​៦៤៨​ដុល្លារ​

៥​/. Nexus​ 5​X​







































Nexus​ 5​X ​គឺជា​ផលិត​ផល​ថ្មី​របស់​ក្រុមហ៊ុន​ Google​ ហើយអ្នក​អាចរក​ទិញវាបាន​ ។ ប្រសិន​បើ​អ្នកចង់​ផ្លាស់ពីប្រើ​ iPhone​ មករក​ទូរស័ព្ទ​ដែល​ដំណើរ​ការដោយ​ប្រព័ន្ធ​ Android ​អ្នកអាច​ជ្រើសរើស​មកប្រើ​ N​e​x​u​​s​​ 5​X​ នេះ​​បាន ​។ ​តម្លៃ​របស់​វាខ្ទង់​៖ ​៣៤៩​ដុល្លារ​

៤​/. Nexus ​6​P​


សម្រាប់​ Nexus​ ​6​P​ វា​ក៏​ស្រដៀង​ទៅនឹង​ Nexus ​5​X ​ដែរ ​ប៉ុន្តែ​គ្រាន់វា​គឺជា​ផលិតផល​របស់ក្រុមហ៊ុន​ H​u​a​we​i​​ ដែលជា​ក្រុមហ៊ុន​ទូរស័ព្ទ​របស់​ចិនដ៏ល្បី ​។ វាល្អ​ត្រង់ថា​ វាធន​មិនងាយខូច ​និងអាច​ Update ​កម្មវិធី​​បាន​ដោយ​ស្វ័យប្រវត្តិ​នៅពេល​ក្រុមហ៊ុន​ផ្ញើរសា​រមកឱ្យ​ ។ ​តម្លៃ​របស់​វាខ្ទង់​៖ ៤៩៩​ដុល្លារ​​

៣​/​. iPhone​ SE​







































កុំមើល​ស្រាល​ទូរស័ព្ទ​ iPhone​ ដែលមាន​តែ​៤អ៊ីង​នេះ ​។ លក្ខណៈ​ពិសេស​របស់វា​គឺអ្នក​អាច​តម្លើង​ App​ ថ្មីៗ ​ដែល ​Update ​ចុងក្រោយ​គេ ​ដែល​ប្រើ​សម្រាប់​ទូរស័ព្ទ​ iPhone​ 6​s ​ហើយវា​ក៏មាន​រង្វង់​សម្រាប់ ​Scan​​​ ក្រយ៉ៅ​មេដៃ​ដើម្បី​បើក​សោរ​សម្ងាត់​ផងដែរ​ ។ តម្លៃ​រ​បស់​វាខ្ទង់​៖ ៤០០​ដុល្លារ​

២​/.​ i​P​h​o​n​​​e​ 6​s​​ Plus​



iPhone​ 6​s​ Plus​ វាមាន​អេក្រង់​ធំ ​និងមាន​រាងស្ដើង​, 3​D​ Touch​,​ Scan​ ក្រយ៉ៅ​មេដៃ​, ​ធុននឹង​ការចុច​ខ្លាំង​​ៗ​នៅលើ​អេក្រង់,​ និងវា​ដំណើរ​ការដោយ​Chip​ ថ្មីម៉ូឌែល​ A​9 ​ដែលអាច​ជំនួយ​ដល់កម្មវិធី​ឱ្យ​ដើរលឿន​ជាង​មុន​ ។​ តម្លៃ​របស់​វាខ្ទង់​៖ ៧៤៩​ដុល្លារ ​​​​

១/​. iPhone ​6​s​









































          វា​គ្រាន់​តែ​ជា​ម៉ូឌែល​ជំនាន់​មុនបន្តិច​ប៉ុណ្ណោះ​ iPhone​ 6​s ​ក៏​ដំណើរ​ការដូច​នឹ​ង​ 6​s​ Plus​ ដែរ​ គ្រាន់​តែសម្រាប់​ 6​s​ Plus​ អ្នកអាច​ Update​ នូវរាល់​ App ​ជំនាន់​ក្រោយៗ​បាន​ ។ តម្លៃ​របស់​វាខ្ទង់​៖ ៦៤៩​ដុល្លារ​

 

ដោយ៖ ឈូក ស
ប្រភព៖ BI

Related News

Comment..