ហាង​ iOne​ ប្រគល់​រង្វាន់​ដល់​បេក្ខជន​ដែល​ប្រកួត​ប្រជែង​ឈ្នះ​នៅ​ក្នុង​កម្មវិធី ​Quickie & Speedy​

Comment (s) / 12-Apr-2016បច្ចេកវិទ្យា​​


ភ្នំពេញ,​ ថ្ងៃទី​ 11 ​ខែ​មេសា ​ឆ្នាំ​ 2016​ បន្ទាប់​ពី​ប្រកួត​ប្រជែង​ឈ្នះ​នៅ​ក្នុង​កម្មវិធី​ Quickie & Speedy ដែល​ក្រុមហ៊ុន​បាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​ទី ​7​ កន្លង​ទៅ​ហើយ​និង​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​ 11​ ខែមេសា​ នេះ​។ ពិធី​នេះ​ ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ហាង​ iOne ​សាខា​ផ្សារ​សុវណ្ណា​ ដែល​មាន​អស័យដ្ឋាន​នៅ​ក្នុង​ផ្សារ​ទំនើប​សុវណ្ណាជាន់​ផ្ទាល់ដី​ និង​មាន​ការចូល​រួម​ពី​សំណាក់​បេក្ខជន​ និង​បេក្ខនារី​ ព្រម​ទាំង​បុគ្កលិក​របស់​ហាង​ iOne ​រួម​ជា​មួយ​នឹង​អ្នក​សារ​ព័តមាន​ជា​ច្រើ​នរូប​។

រង្វាន់​ធំ​ដែល​ហាង​ iOne​ បាន​ផ្តល់​ជូន​ជ័យ​លាភី​ចំណាត់​ថ្នាក់​លេខ​មួយ​នោះ​គឺ​ ឧបករណ៍​ iPad​ mini 4 ទំហំ 16GB ​ចំនួន​មួយ​គ្រឿង​គឺ​បាន​ទៅ​លើ​បេក្ខជន​ឈ្មោះ ​ធឿន ​វុទ្ធី ​ រង្វាន់ទី 2​  iPod Shuffle ទំហំ  2GB ​ចំនួន ​មួយគ្រឿង​ គឺ​បាន​ទៅ​លើ​បេក្ខជន​ឈ្មោះ ​គីវ​ រចនា ​ហើយ​រ​ង្វាន់ទី 3​ កាបូប​ម៉ាក​ AGVA  ដ៏​ស្រស់​ស្អាត ​ចំនួន​3  ​រង្វាន់​ គឺ​បាន​ទៅ​លើ​បេក្ខជន​ ប៉ាវ​ ជីវិន​, រ័ត្ន​ ម៉ារ៉ានី,​ ប្រាក់​ បញ្ញាពេជ្រ​ និង​កាដូ​អនុស្សាវរីយ៍​ដ៏ទៃ​ជា​ច្រើន​ទៀត​ដែរ​សំរាប់​អ្នក​ដែល​មិន​ទទួល​បាន​ចំណាត់​ថ្នាក់​។        

សូម​ជំរាប​ថា ​ហាង ​iOne តែង​តែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​អតិថិជន​ជានិច្ច​ ដោយ​មិន​ត្រឹម​តែ​នាំ​មក​នូវ​ផលិត​ផល ​ដែល​មាន​គុណភាព​ល្អ ​និង​មាន​ការ​ធានា​ត្រឹមត្រូវ ​ហើយ​ថែម​ទាំង​មាន​សេវាកម្ម​ល្អ​នោះ​ទេ ​គឺ​​ហាង iOne ​បាន​ខិ​តខំ​បង្កើត​​នូវ​ក​ម្មវិធីថ្មីៗ​ និង​សំបូរ​បែប​សំរាប់​អតិថិជន​ទៀត​ផង ​ដើម្បី​ជា​ការ​តប​ស្នង​នូវ​គុណ​តម្លៃ​រ​បស់​ពួក​គាត់ ​ក៏​ដូច​ជា​បន្ថែម​នូវ​ភាព​ស្និតស្នាល​អោយ​កាន់​តែ​ល្អ​មួយ​កំរិត​ថែម​ទៀត​ប​ន្ទាប់​ពី​ពួក​គាត់​បាន​ប្រើ​ប្រាស់​ផលិត​ផល​រ​បស់​ហាង​ iOne គឺ​មាន​សាខា​ចំនួន​ 5 ​ដែល​សាខា​ទី​មួយ​ iOne Canadia​ ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​នៃ​ អគារ​ពាណិជ្ជកម្ម​កាណាឌីយ៉ា​ មហា​វិថី​ព្រះមុន្នីវង្ស​ កែង​ផ្លូវ​ក្រមួន​ស​រ ទូរស័ព្ទ​លេខ​ 023 99 88 89​, សាខា​ទីពីរ ​iOne Sovann​a មាន​ទីតាំង​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី ​ផ្សារ​ទំនើប​សុវណ្ណា ​ទូរស័ព្ទ​លេខ​ 023​ 99 ​31​ 81,​ សាខា​ទីបី ​iOne Ratana ​Plaza ​មាន​ទី​តាំង​ស្ថិត​នៅ​ជាន់ ​ផ្ទាល់​ដី​ផ្សារទំនើប​រតនាផ្លាហ្សារ ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ ទូរស័ព្ទ​លេខ​ 023 88 31 01​ សាខា​ទី​បួន​ iOne​ Siem ​Reap​ មាន​ទីតាំង​ស្ថិត​នៅ​ផ្សារ​ទំនើប​ Lucky Mall ​ជាន់​ទី2​ ផ្លូវ​ស៊ីវត្ថា ​មណ្ឌល 2​ សង្កាត់​ស្វាយ​ដង្គុំ​ ខេត្ត​សៀមរាប​ ទូរស័ព្ទ​លេខ ​063 76 10 19​ ហើយ​និង​សាខា​ទី​ប្រាំ ​iOne Service​ Center ​គឺ​មាន​ទីតាំង​ជាន់​ទី 3​ អគារ​លេខ ​25​ មហាវិថី​ម៉ៅសេទុង​ជាប់​នឹង​ស្ថាន​ទូត​ឡាវ​ ទូរស័ព្ទ​លេខ​ 023 ​99 7575 ​ឬចូល​មក​កាន់​វ៉ិប​សាយ​ www.ione 2u.com ​រឺ https​://www​.facebook​.com/​iOneCambodia រឺ www.ione2u.com ​។






Related News

Comment..