GMAC ៖ ចំនួន​នៃការ​នាំចេញ​សម្លៀក​បំពាក់​មានការ​កើន​ឡើង ​តែមិនទាន់​សមាមាត្រ​ទៅនឹង​ការបង្កើត​រោងចក្រ​ថ្មី​នៅឡើយ​

Comment (s) / 25-Sep-2015ធុរៈកិច្ច


ឧស្សាហកម្ម​វិស័យ​កាត់ដេ​រ​សម្លៀក​បំពាក់​ និងស្បែក​ជើងរបស់​ប្រទេសកម្ពុជា​ ត្រូវបាន​អង្គការ​អន្តរជាតិ​ខាងការងារ​ (ILO) ​បង្ហាញថា ​នៅតែបន្តការ​កើន​ឡើង​មកដល់​ឆ្នាំ២០១៥​។ ​ជាមួយគ្នា​នេះ ​អ​គ្គលេខា​ធិការង ​និងជាអ្នក​នាំពាក្យ​សមាគមន៍​រោងចក្រ​កាត់ដេរ​កម្ពុជា​ ក៏បាន​បញ្ជាក់​ដែរថា​ ពិតជាមាន​ការកើន​ឡើង​ពិតប្រាកដ​មែន ​ប៉ុន្តែចំនួន​នៃការ​នាំចេញ​ មិនទាន់​សមាមាត្រ​នឹង​ចំនួន​រោងចក្រ​ដែលបង្កើត​នោះទេ។ ​លោកកាំង​ ម៉ូនីការ ​ជាអគ្គលេ​ខាធិការង​ និងជាអ្នក​នាំពាក្យ​សមាគមន៍រោងចក្រ​កាត់ដេរ​នៅកម្ពុជា ​ហៅកាត់ថា​ GMAC​ មាន​ប្រសាសន៍ថា​ តួលេខ​នៃការ​នាំចេញ​សម្លៀក​បំពាក់​និងស្បែក​ជើង​នៅក្នុង ​ប្រ ទេសកម្ពុជា ​គឺពិតជា​មានការ​រីក​ចម្រើន​មែន ​ប៉ុន្តែអ្វី​ដែលគួរ​ឲ្យកត់សម្គាល់​នោះ​គឺថា​ បើទោះ​បីជាចំនួន​ការនាំ​ចេញ​មានការ​កើន​ឡើង​ក៏ដោយ​ ក៏មិនទាន់​សមាមាត្រ​ទៅនឹង​ចំនួន​រោងក​ច្រ​ដែល​ទើប​តែបង្កើត​នោះទេ។ ​ការ​បង្កើត​រោ​ងចក្រថ្មីៗ​ទាំងនោះ​ គឺភាគ​ច្រើន​មក​ពីប្រទេសចិន។​



ទាក់ទង​នឹង​វិស័យ​ការងារ​កាត់ដេរ​នេះ​ដែរ ​កាលពី​ពាក់កណ្ដាល​ ខែកក្កដា ​ឆ្នាំ​២០១៥ ​ក្រសួង​ការងារ ​និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ បើកកិច្ច​ប្រជុំគណៈ​កម្មការ​អន្តរ​ក្រសួងមួយ​ដើម្បី​ ពិនិត្យ​ និងរៀប​ចំគោល​នយោបាយ​ជាតិ ​ស្ដីពី​មុខរបរ ​និងការងារ​សម្រាប់​កម្ពុជា។ ​គោល​នយោបាយ​ជាតិស្ដី​ពីមុខរបរ​ និងការ​ងារ ​មានសារ​សំខាន់​សម្រាប់​ផ្ដល់​ឱកាសការងារ​សមរម្យ ​និងកាន់​តែច្រើន​ដល់​ព​លរដ្ឋ ​ជាពិសេស​យុវជនកម្ពុជា​។ ​


សូមបញ្ជាក់ថា​ ឧស្សាហកម្ម​កាត់ដេរ​នៅកម្ពុជា ​កាលពីឆ្នាំ​១៩៩៥​ មាន​ទំហំទឹកប្រាក់​ត្រឹមតែចំនួន​២៧លានដុល្លារ​តែប៉ុណ្ណោះ​ ប៉ុន្តែគិត​ត្រឹមចុងឆ្នាំ​២០១៤ ​ឧស្សាហកម្មកាត់​ដេរបានកើន​តម្លៃជិត ​៦ពាន់លានដុល្លារ​។ អ្នក​ជំនាញវិភាគថា​ មាន​សញ្ញាវិជ្ជមាន​ល្អចំពោះ​វិស័យ​សម្លៀក​បំពាក់កាត់ដេរ​ និងស្បែក​ជើងនេះ។​ វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់​ និង​ស្បែក​ជើង​បច្ចុប្បន្ន​នេះ​ បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ ប្រមាណ​ ៦០ម៉ឺននាក់​ ដែល​ភាគច្រើន​ជាស្ត្រី៕​



ដោយ៖ CoolFM1007
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related News

Comment..