កិច្ច៨យ៉ាងដែលបុគ្គលជោគជ័យតែងធ្វើមុនពេលចូលគេង

Comment (s) / 22-Sep-2015ធុរៈកិច្ច


ដើម្បីឆ្ពោះ​ទៅកាន់​ទីដ៏ជោគ​ជ័យ​មួយ​បាន ​វាតម្រូវ​ឱ្យអ្នក​ត្រូវ​ឆ្លង​កាត់នូវ​បញ្ហា​ស្មុគ​ស្មាញ​ជាច្រើន ​ដែល​ជំហាន​ដំបូងៗ​នោះ​គឺអ្នក​ត្រូវ​កែប្រែ​ទម្លាប់​អាក្រក់​ ទម្លាប់​អសកម្ម​ទាំង​ប៉ុន្មាន​ ដែល​ជាស្លែ​នៅក្នុង​ចិត្ត​របស់​អ្នកចេញ​ និងសាក​ល្បង​អនុវត្ត​វិធីនូវ​វិធី​ល្អៗ​ដើម្បី​ជម្រុញ​វិថីជីវិត​របស់​លោក​អ្នក​ឱ្យកាន់​តែល្អ​ភ្លឺថ្លា​ឡើងវិញ ​។


វិធីសាមញ្ញ ​តែមាន​សារសំខាន់​ទាំង​៨ចំណុច​ខាង​ក្រោម​នេះអាច​ជួយ​លោក​អ្នកឱ្យ​ក្លាយ​ជាបុគ្គល​ជោគជ័យបាន ​(បើអ្នក​ហ៊ាន​ធ្វើវា)៖​


១/. អាន




ការអាន​មុន​ពេល​ចូលគេង ​ពិតជា​មានសារ​សំខាន់​ណាស់ ​។ អាន​ដើម្បី​ទទួល​ចំណេះ​ដឹង​ សាច់រឿ​ង គន្លឺះ ​និងពត៌​មានថ្មីៗ​ ។ អ្នក​អាច​ចាប់ផ្ដើម​ពី​២០-៣០នាទី​ទើប​ជាការល្អ ។​


២/. សរសេរ




សរសេរ​ពីអ្វី ?​ ពិត​ណាស់​ ក្នុង​រយៈ​ពេល​មួយថ្ងៃ ​នរណាៗ​ក៏ជួប​រឿង​ស្មុគ​ស្មាញ ​ខ្វល់ខ្វាយ​ នឿយ​ណាយ ​និងរឿង​ដែល​ត្រូវគិត​គូរដូចៗ​គ្នា​ដែរ ​ដូច្នេះ​មុន​ពេល​ចូល​គេង​ បើអ្នក​មិន​ចង់​ឱ្យ​រឿង​ទាំង​អស់​នេះ​មក​លង​ ឬកើត​ក្នុង​សុបិន្ត​របស់​អ្នកទេ ​ចូរអ្នក​សរសេរ​វាចេញ​មក​ឱ្យ​អស់​មក ។​



៣/. ចំណាយ​ពេល​ជាមួយ​គ្រួសារ​




ការ​ចំណាយ​ពេល​វេលា​ជាមួយ​គ្រួសារ ​វាមិន​ត្រឹមតែ​ជួយ​ឱ្យអ្នក​មាន​អារម្មណ៍​ធូរ​ស្បើយ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វាកាន់​តែនាំ​ចំណង​មេត្រីភាព​នៃ​សមាជិក​គ្រួសារ​របស់​អ្នក​ឱ្យជួប​នូវភាព​ល្អូក​ល្អើន​នឹងគ្នា​ថែម​ទៀតផង ។​


៤/. រំឭក​ឡើង​វិញ​អំពី​ភាព​វិជ្ជមាន​




នេះក៏​ជាចំណុច​ល្អមួយ​ដែរ​ ជាធម្មតា​គ្រប់​កិច្ចការ​ក្នុង​មួយ​ថ្ងៃៗ​របស់​មនុស្ស​ម្នាក់ៗ​គឺសុទ្ធ​តែ​ជួប​នូវ​រសជាតិ ​និងទិដ្ឋភាព​ផ្សេងៗ​គ្នា ​ប៉ុន្តែ​ការរំឭក​ឡើង​វិញ​អំពី​ភាព​វិជ្ជមាន ​ភាព​ជោគ​ជ័យ ​ឬសេចក្ដី​រំភើប​ណា​មួយ​ដែល​អ្នក​បានជួប​ប្រទះ​ក្នុងថ្ងៃ​នេះ​មុនពេល​ចូល​ដំណេក​ វាកាន់​តែធ្វើឱ្យ​អ្នក​កាន់​តែទទួល​អារម្មណ៍ល្អ ​។



៥/. សមាធិ



ការធ្វើ​សមាធិ ​ឬជាភាសា​បាលី ​ឬភាសាធម៌​ហៅថា​ ការធ្វើ​សមថក​ម្មដ្ឋាន ​មុនពេល​ចូលគេង​ចន្លោះ​ពី១០-៣០នាទី ​វានឹង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ធូរស្រាល​ ព្រោះ​ការធ្វើ​សមាធិ​វាជួយចិត្ត ​និងកាយ​របស់​អ្នក​ឱ្យបាន​សម្រាក​ ពីការ​នឿយ​ហត់​អស់​ពេញ​មួយថ្ងៃ។​


៦/. កំណត់​ម៉ោងក្រោក​




បុគ្គល​ជោគ​ជ័យ​គេតែង​តែ​អនុវត្ត​ខ្លួន​របស់​គេឱ្យ​ទៀង​ទាត់ជានិច្ច​ ការកំណត់​ម៉ោង​ក្រោក​ពីដំណេក​គឺជាប្រការ​ល្អ ។​


៧/. ផ្ដាច់ការ​ងារ​ទាំង​ឡាយ​មួយ​ឡែកសិន​




បើបំណាច់​ថាសម្រាច់​នឹង​ចូលគេង​ហើយ ​ចូរអ្នកទម្លាក់​ការងារ​ទាំង​ប៉ុន្មាន​ទុកមួយ​ឡែក​សិន ​កុំ​នៅខ្វល់​ខ្វាយ​ រវើ​រវាយ​ជាមួយ​កិច្ចការ​ទាំងនោះ​ទៀត ​ព្រោះវា​អាចនាំ​ឱ្យអ្នក​គេង​មិនលក់​ ឬគេង​មិន​គ្រប់​គ្រាន់ ។​


៨/. រៀបគ​ម្រោង​សម្រាប់​ថ្ងៃស្អែក​




ដើម្បីដឹង​ថាស្អែក​អ្នក​ត្រូវ​ធ្វើអី្វ ​សម្រាច់​អី្វ ​ចូរអ្នក​កំណត់​ដោយ​សំណេរនូវ​អ្វីដែល​អ្នកគ្រោងនឹង​ធ្វើវា​នៅថ្ងៃ​ស្អែក ​នោះ​វានឹងជួយ​រំឭកអ្នក​អំពីដំណើរ​ទាំងនោះ ៕​



ដោយ៖ ឈូក ស / White Lotus
ប្រភព៖ Business insider

Related News

Comment..