តើអ្នកដឹងទេថាមនុស្សជោគជ័យមានទម្លាប់អ្វីខ្លះ?

Comment (s) / 22-Sep-2015ធុរៈកិច្ច


មនុស្ស​ជោគជ័យ និងមនុស្ស​បរាជ័យ​ខុសគ្នា ​ព្រោះ​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​នោះឯង​។ តើ​លោក​អ្នក​ដឹង​ទេថា ​មនុស្ស​ជោគ​ជ័យ​មាន​ទម្លាប់​ល្អអ្វីខ្លះ​ ទើប​ពួក​គេទទួល​បាន​ភាព​ជោគជ័យ ​នៅក្នុង​ជីវិត?​


ខាង​ក្រោម​នេះ​គឺជា​ទម្លាប់​ខ្លះៗ​របស់​មនុស្ស​ជោគ​ជ័យ​ ដែល​យើង​គួរ​ស្វែង​យល់៖ ​



កុំបាន​តែគិត ​សូម​ធ្វើ​សកម្មភាព​ផង​

លោក ​Walt Disney បាន​សរសេរថា​ ក្ដី​ស្រមៃ​របស់​អ្នក​ទាំង​អស់​នឹង​ក្លាយ​ទៅ​ជាការ​ពិត​ បើសិន​ជាអ្នក​មាន​កម្លាំង​ចិត្ត​គ្រប់​គ្រាន់​ ក្នុង​ការ​ស្វែង​រកពួកវា ។ ​


សូម​កុំជាប់​ត្រឹម​តែ​ក្នុង​គំនិត ​និងក្ដី​ស្រមៃ​របស់​អ្នក ​សូមធ្វើ​ឱ្យវា​ក្លាយ​ទៅ​ជា​សកម្មភាព​ជាក់​ស្ដែង​ ដែល​នឹងនាំ​អ្នក​ទៅដល់​ក្ដីស្រមៃ​យ៉ាង​ពិត​ប្រាកដ។ ​


តស៊ូ​ជម្នះ​ការ​លំបាក​​

វាជា​ការយល់​ច្រលំ​មួយ​យ៉ាងធំ​ ដែលមនុស្ស​ជោគជ័យ​ទាំងឡាយ​មិនដែល​បង្កើត​កំហុស​ទាល់​ តែសោះ​នោះ​។ នៅក្នុង​ស្ថានភាព​ជាក់ស្ដែង​ មនុស្ស​គ្រប់​រូបសុទ្ធ​តែ​បង្កើត​កំហុស ​ទោះតិច​ ឬច្រើន​ ប៉ុន្តែ​អ្វីដែល​នាំឱ្យពួក​គេទទួល​បាន​ជោគជ័យ​នោះគឺថា​ ពួក​គេតស៊ូ​ជម្នះ​រាល់​ឧបសគ្គ​ និងការ​លំបាក​គ្រប់យ៉ាង​នៅក្នុង​ជីវិត​របស់​ពួកគេ។ ​


មានទំនុក​ចិត្ត​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​

ដើម្បី​ទទួល​បាន​ជោគជ័យ​ លោក​អ្នក​ត្រូវតែ​ជាមនុស្ស​ដែល​ចេះគិត​ និង​វិភាគ​ដោយ​ខ្លួនឯង​ ប៉ុន្តែ​វាមិន​ទាន់​គ្រប់​គ្រាន់​ឡើយ ​លោកអ្នក​ក៏មិន​ត្រូវ​មាន​ការ​សង្ស័យ​ចំពោះ​ខ្លួនឯង​ច្រើន​ពេក​ដែរ ​ព្រោះ​បើសិន​ជាលោក​អ្នក​ស្ថិត​នៅក្នុង​បញ្ហា​ច្រើន​ពេក ​រឿងរ៉ាវ​វានឹង​កាន់​តែ​អាក្រក់​ឡើងៗ។​


អាន ​និងស្រាវ​ជ្រាវ​បន្ថែម​

មិន​ត្រឹម​តែ​មាន​ទំនុក​ចិត្ត​លើខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ មនុស្ស​ដែល​ទទួល​បា​នជោគ​ជ័យ​ទាំងឡាយ​ តែងតែ​ជាមនុស្ស​ដែល​ទាន់​សម័យ​ ហើយ​តាមដាន​ព័ត៌មាន​ថ្មីៗ​ជានិច្ច។​ ដូច្នេះ​ពួក​គេ​ត្រូវតែជា​ អ្នក​ស្រាវ​ជ្រាវ ​និងអាន​ព័ត៌​មាន​គ្រប់​ជ្រុង​ជ្រោយ។  ​


មិនបោះ​បង់​ការ​ហាត់​ប្រាណ​

ក្រៅពី​សុខភាព​ផ្លូវចិត្ត​ និងការ​ជម្នះ​ឧបសគ្គ​ សុខ​ភាព​រាងកាយ​ក៏ជារឿង​ដ៏សំខាន់​មួយ​ផងដែរ។​ រាងកាយ​មិន​អាច​ដំណើរ​ការ​បាន​ស្រួលទេ ​ប្រសិន​បើអ្នក​មិន​បានហាត់​ប្រាណ​បានត្រឹម​ត្រូវ​នោះទេ​។ មនុស្ស​ដែល​ទទួល​បាន​ជោគជ័យ​តែងតែ​រិះរក​ពេល​វេលា ​សម​ស្រប​ណាមួយ​នៅក្នុង​កាល​វិភាគដ៏​មរមាញឹក​របស់​ពួកគេ​ ដើម្បី​ធ្វើលំហាត់​ប្រាណ​ និងសម្រាក​កម្សាន្ដ។​ 


ធ្វើចិត្ត​ឱ្យស្ងប់​ រំងាប់​ភាព​តាន​តឹង​

ការធ្វើ​ការងារ​គឺជាភាព​តាន​តឹង​ ប៉ុន្តែ​បរិយា​កាស​ការងារ​ខ្លះ​មិនសូវ​មានភាព​តាន​តឹង​ឡើយ​។ អ្វីគ្រប់​យ៉ាង​វាអាស្រ័យ​ទៅលើ​ស្ថានភាព​ផ្លូវចិត្ត​របស់អ្នក​។ ពេលខ្លះ ​បើសិន​ជាលោក​អ្នក​មាន​សម្ពាធ​ និងភាព​តាន​តឹងពេក​ លោកអ្នក​អាច​ចាកចេញ​ពីកន្លែង​ការងារ​នោះមួយ​រយៈ​ ដើម្បី​ទៅ ​កន្លែង​ណា​មួយដែល​អាច​ឱ្យធ្វើ​ការងារ​បាន​ស្ងប់​ជាងនេះ។ ​


ដឹង​អំពីកេរ្តិ៍​ឈ្មោះ​របស់​ខ្លួនឯង​

ការស្គាល់​ការពិត​អំពី​ខ្លួន​ឯងឱ្យ​បាន​ច្បាស់ ​នឹងបាន​ទៅជា​កម្លាំង​ចិត្តមួយ​ សម្រាប់​ឱ្យយើង​បន្ត ​នូវកិត្តិយស​ និងភាព​ជោគជ័យ​របស់​ខ្លួន​បន្ត​ទៅទៀត​។ ប៉ុន្តែ​វាមិន​គួរជាទី​មោទនៈ​ រហូត​អ្នកក្លាយ​ទៅជា​មនុស្ស​អំនួត​ ក្អេងក្អាង​ឡើយ​ គ្រាន់តែ​ដឹង​សមត្ថភាព​ និងធន​ធាន​ពិត​ប្រាកដ​របស់ ​ខ្លួនតែ​ប៉ុណ្ណោះ។ ​


ស្វែង​រករឿង​រ៉ាវថ្មីៗ​

ទោះបី​ជាពេល​ខ្លះ ​រឿងរ៉ាវ​ដ៏អាក្រក់​បាន​កើតឡើង​ចំពោះ​លោកអ្នក​ក៏ដោយ ​លោក​អ្នកក៏​នៅតែ​ អាចចាប់​ផ្ដើម​ជាថ្មីជានិច្ច​ ហើយ​អ្វីដែល​សំខាន់​ជាង​គេនោះគឺ ​កម្លាំង​ចិត្ត ​និងមិន​បាត់បង់​ក្ដីសង្ឃឹម​ឡើយ។ ​



ប្រែសម្រួលដោយ៖ ប៊ុន លាភ
ប្រភព៖ Lifehack

Related News

Comment..