គំនិតអវិជ្ជមាន០៥យ៉ាងដែលបង្ហាញអំពីភាពទន់ខ្សោយរបស់អ្នក

Comment (s) / 22-Sep-2015ធុរៈកិច្ច


មាន​មនុស្ស​មិនតិច​ទេ​ ដែល​ពួកគេ​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ដ៏លំបាក​លំបិន​ ប៉ុន្តែ​មិន​មែន​ព្រោះតែ​គេមិន​មាន​សមត្ថភាព​ទេ ​គឺមក​ពីពួក​គេ​មាន​គំនិត​អវិជ្ជ​មានខ្លាំង​ពេក​ចំពោះ​ខ្លួន​ឯង​ រហូត​ដល់​ពួក​គេ​មិន​អាច​ប្រើ​កក្ដា​សក្ដា​នុពល​ធម្មជាតិ​របស់​ពួក​គេបាន​អស់។ ​

គំនិត​ទាំង ​៥ខាង​ក្រោម​នេះ​គឺជាគំនិត​អវិជ្ជ​មាន​ចំពោះ​ខ្លួន​អ្នក ​ដែល​អ្នក​មិន​គួរ​ប្រកាន់​ខ្ជាប់​ក្នុង​ចិត្ត​របស់​អ្នក​ឡើយ៖ ​១. ជឿថា​ខ្លួន​អ្នក​យ៉ាប់​ជាង​អ្វីដែល​ខ្លួន​ឯងមាន​


អ្នក​ត្រូវ​មើល​ខ្លួន​អ្នក​ (ចំណុច​ខ្លាំង​ និងចំណុច​ខ្សោយ​) របស់​អ្នក​តាម​សភាព​ពិត​របស់​វា​។ ហើយ​កុំភ្លេច​ត្រូវ​តែហ៊ាន​ទទួល​ថាវា​គឺអ៊ីចឹង​។ ចូរ​អ្នក​រៀប​គំរោង​ការដើម្បី​កែ​ប្រែវា​ទៅ។​


២. បោះ​បង់​សម​រភូមិ​មិន​ទាន់​ប្រយុទ្ធ​


បើអ្នក​មាន​អារម្មណ៍​ថាអ្នក​មិន​អាច​ធ្វើវាទេ​នោះ​ ចូរអ្នក​សួរ ​ខ្លួន​ឯង​វិញថា​ តើអ្នក​ចង់​ធ្វើវា​ដែរ​ឬទេ?​ ហើយ​ត្រូវយល់​ផងដែរ ​ថាបើ​ការងារ​ដែល​មនុស្ស​ភាគ​ច្រើន​អាច​សម្រេច​បាន​នោះ ​ការងារ​នោះ​មិនមែន​ជាការ​ងារ​អស្ចារ្យទេ។ ​


៣. គិតថា​មនុស្ស​គ្រប់​គ្នាសុទ្ធ​តែគ្រាន់​បើជាងអ្នក​


ការគិតថា​អ្នក​ខ្ពស់​ជាងគេ ​អ្នក​ស្មើៗគេ ​អ្នកទាប​ជាងគេ​ ហើយ​គេ​សុទ្ធ​តែ​គ្រាន់​បើជាង​អ្នក​ គឺមិន​ត្រឹម​តែជា​គំនិត​អវិជ្ជមាន​ប៉ុណ្ណោះ​ទេ ​វាថែម​ទាំង​ជាគំនិត​ដ៏ខុស​ឆ្គង​ទៀត​ផង។​ ដ្បិត​ធម្មជាតិ​ជា​មនុស្ស ​ពេល​ខ្លះ​យើង​គ្រាន់​បើជាង​គេត្រង់​កន្លែង​នេះ ​ប្រហាក់​ប្រហែល​គេ​ត្រង់​កន្លែង​នោះ ​ហើយ​អាច​នឹង​ អន់​ជាង​គេ​ត្រង់​កន្លែង​ផ្សេងៗ​ទៀត។ ​៤. គិតថា​ខ្លួន​ឯង​គ្មាន​ពេល​ធ្វើវាទេ


មនុស្ស​គ្រប់គ្នា​មាន២៤​ម៉ោង​ដូចគ្នា​ក្នុងមួយ​ថ្ងៃ។​ តើអ្នក​ដែល​ដាក់សំនួរ​ខ្លួន​ឯង​ទេថា​ តើមាន​ប្រធានា​ធិបតី​ឯណា​ មហាសេដ្ឋី​ឯណា ​មានពេល ​២៤ ម៉ោង​ និង ០១​ នាទីក្នុង​មួយ​ថ្ងៃ ​ចុះហេតុអ្វីបាន​ជាក្លាយ​ទៅជាមនុស្ស​សំខាន់​បាន។ ​


៥. មិនអាច​យក​ឈ្នះ​ខ្លួនឯង​បាន​


មនុស្ស​ខ្លះគេ​ជាមនុស្ស​អន់ ​ប៉ុន្តែពួក​គេ​ចាញ់​ខ្លួនឯង​ត្រង់​ មិន​ហ៊ាន​ទទួល​ស្គាល់​ថាខ្លួន​គេ​ជាមនុស្ស​អន់​។ បើអ្នក​ជាមនុស្ស​អន់ ​ហើយ​មិន​ទទួល​ស្គាល់​ការពិត​នេះទេ​ តើឯណា​ទៅ ជា​ចំណុច​ចាប់ផ្ដើម​ក្នុង​ការ​អភិវឌ្ឍខ្លួន​អ្នក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related News

Comment..