តើអ្វី​ជា​ការសម្រេច​ចិត្ត​ដ៏ល្អ​?

Comment (s) / 16-Sep-2015ធុរៈកិច្ច


តើការ​សម្រេច​ចិត្ត​ដ៏ល្អជា​អ្វី? ​តើវាទាម​ទារ​នូវ​លក្ខខណ្ឌ​អ្វីខ្លះ​ ដើម្បី​សម្រេច​បាន​នូវការ ​សម្រេច​ចិត្ត​មួយ​ដ៏ល្អ?​

ខាង​ក្រោម​នេះ គឺជា​ចំណុច​គន្លឹះ​ ដើម្បី​សិក្សា​ពិចារណា​ទាំង​អស់​គ្នា៖ ១. ការ​សម្រេច​ចិត្ត​ល្អជះ​​ឥទ្ធិពល​ជាវិជ្ជមាន​ដល់​អ្នក​ដទៃ​

ការ​សម្រេច​ចិត្ត​តែង​តែ​ជះឥទ្ធិពលដល់​ខ្លួន​អ្នក​ផ្ទាល់​ និងអ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​​ជាមិន​ខាន ប៉ុន្តែ​អ្វីដែល​សំខាន់ ​អ្នកត្រូវ​ច្បាស់ថា ​ការ​សម្រេច​ចិត្ត​នោះប៉ះ​ពាល់​ជាវិជ្ជមាន​ដល់​អ្នក​ដទៃ​ និង ​នាំមក​នូវការ​រីក​ចម្រើន​ដល់​អ្នក​ និង​ពួក​គេ។ ​


២. ការ​សម្រេច​ចិត្ត​ល្អប​ង្កើត​ឱកាស​

ការ​សម្រេច​ចិត្តដ៏​មាន​ប្រសិទ្ធភាព ​គឺជា​ការ​សម្រេច​ចិត្ដ​ដែល​ ពង្រឹង​អ្នកដទៃ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ពួកគេ​ឱ្យមាន​ភាព​ប្រសើរ​ឡើង។​ 


៣. ការសម្រេច​ចិត្ត​ល្អតែង​រាប់​បញ្ចូល​អ្នក​ដទៃ​

ដូចជា​ការសម្រេច​ចិត្តនៅ​ក្នុង​ក្រុមហ៊ុន​ ឬស្ថាប័ន​ណាមួយ​ជាដើម ​គឺត្រូវតែ​យកមក​គិត​ពិចារណា​នូវ​អ្នក​ពាក់​ព័ន្ធ​ទាំង​ឡាយ​ ទើប​ការ​សម្រេច​ចិត្ត​នោះ​ឆ្លុះ​បញ្ចាំង​អំពី​ស្មារតី​ការងារ​រួម ​របស់​ក្រុមហ៊ុន។ ​


៤. ការ​សម្រេច​ចិត្ត​ល្អអាច​អនុវត្ត​បាន​

ការសម្រេច​ចិត្ត​ខ្លះ​ជាការ​សម្រេច​ចិត្ត​ដ៏ល្អ​ ប៉ុន្តែ​វាមិន​អាច​អនុវត្ត​បា​នឡើយ។​ ដូច្នេះ​ក្នុង​នាម​ជា ​អ្នក​ធ្វើការ​សម្រេច​ចិត្ត​ អ្នកត្រូវ​តែប្រាកដ​និយម​ ហើយ​រាល់​ការសម្រេច​ចិត្ត​របស់​អ្នក​ អ្នកត្រូវតែ​ សួរខ្លួន​ឯង​ថា​ តើវា​អាច​អនុវត្ត​បាន​ឡើយ។ 

៥. ការ​សម្រេច​ចិត្ត​ល្អ គឺជា​មាន​លក្ខណៈ​ជាប្រព័ន្ធ​

ការ​សម្រេច​ចិត្ត​មួយ​ដ៏ល្អត្រូវ​ការ​ពេល​វេលា ​ធនធាន​ជាក់​ស្ដែង ​និងការ​យល់​ដឹង​យ៉ាង​ច្បាស់ ​លាស់​ដើម្បី​ឈាន​ឆ្ពោះ​ទៅរក​គោល​ដៅ​មួយ​សម្រាប់​អត្ថប្រយោជន៍​របស់​អ្នក។ ​


៦. ការសម្រេច​ចិត្តល្អ​មាន​គណនេយ្យ​ភាព​

ភាព​ច្បាស់​លាស់​នឹង​ក្លាយ​ទៅជា​គណ​នេយ្យ​ភាព​នៅក្នុង​ការសម្រេច​ចិត្ត ​ព្រោះ​បើការ​សម្រេច​ចិត្ត​ពាក់​ព័ន្ធ​នឹង​ផលប្រយោជន៍​អ្នក​ដទៃ​ដែរ​នោះ ​អ្នកមិន​ត្រូវ​មាន​ការលាក់​បាំង​ឡើយ។​ 


៧. ការសម្រេច​ចិត្ត​ល្អអាច​ដោះ​ស្រាយ​បញ្ហា​ក្នុង​ស្ថាន​ភាព​ជាក់​ស្ដែង​

រាល់តែ​ការសម្រេច​ចិត្ត​មិន​មែន​សុទ្ធតែ​អាច​ដោះស្រាយ​បញ្ហា​បាន​ឡើយ។​ ដូច្នេះ​ការ​សម្រេច​ចិត្ត​ល្អគឺ​ជាការ​សម្រេច​ចិត្តដែល​តែង​តែអាច​ផ្ដល់​ដំណោះ​ស្រាយ​ជាក់​ស្ដែង​ ក្នុង​ស្ថានភាព​ដ៏លំបាក​លំបិន​ណា​មួយ។ ​ប្រែសម្រួលដោយ៖ ប៊ុន លាភ
ប្រភព៖ Entrepreneur

Related News

Comment..